Connect with us

សេដ្ឋកិច្ច

​តម្លៃ​មាស​បំបែក​កំណត់ត្រា​ខ្ពស់​បំផុត​ជាថ្មី​ជិត ៦ ​ពាន់ដុល្លារ ​មួយតម្លឹង​

បានផុស

នៅ

តម្លៃ​ហាងឆេងមាស​បាន​បន្ត​កើន​ឡើង​បំបែក​កំណត់ត្រា​ថ្មី​ដល់​ ៥៨២០ ​ដុល្លារ ​ក្នុងមួយតម្លឹង នៅថ្ងៃ​ពុធ​នេះ ដោយ​សារ​វិបត្តិសេដ្ឋកិច្ច ​ភូមិ​សាស្ត្រ​នយោបាយ ​សង្គ្រាមរុស្ស៊ី-​អ៊ុយក្រែន​ ​និង​ការ​ចាប់​ខ្លួន​មេដឹក​នាំ​វេណេស៊ុយ​អេឡា​ ព្រមទាំងភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយ ប្រទេសស៊ីរី និងអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​មានប្រ​សា​សន៍ថា តម្លៃហាងឆេងមាសបានបំបែកកំណត់ត្រាថ្មី​ដល់ ​៥៨២០ ដុល្លារ ក្នុងមួយតម្លឹងនៅថ្ងៃពុធទី ២១ ខែមករា ឆ្នាំ ២០២៦ ​ដោយសារតែ​ស្ថានភាពពិភពលោក​រឹតតែធ្វើឱ្យមានការភ័យខ្លាច​ ដែលធ្វើឱ្យអ្នក​វិនិ​យោគ​ធំៗ​មួយចំនួន ​មើលឃើញឱកាសពីការ​ជួញ​ដូរលើតម្លៃហាងឆេងមាស។ ​

​លោក ឡុង សំណាង បន្ថែមថា៖ «វិនិយោគិនធំៗ គេកត់ចំណាំទុកថា ​តើ​ពេល​ដែលមាន​សង្គ្រាម ​មានវិបត្តិសេដ្ឋកិច្ចកើតឡើង ​តើអាជីវកម្មមួយណាដែលល្អជាងគេបំផុត ​មានតែហាង​ឆេង​មាសទេ ​ដែលមានសុវត្ថិភាពបំផុត​ ហើយរកផលចំណេញ​បានច្រើន​ ព្រោះតម្រូវការ​មាស​កើន​ឡើង​សម្រាប់​ប្រទេស​ទិញទុកសម្រាប់ការពារហានិភ័យ»។​

​កាលពីឆ្នាំ ​២០២៥ ​តម្លៃមាសបានហក់ឡើងបំបែកកំណត់ត្រាខ្ពស់បំផុតត្រឹម ​៥៤៨០ ​ដុល្លារ​មួយ​តម្លឹង ​កើនជាង ៦០% ​ធៀបនឹងឆ្នាំ ២០២៤។

សម្រាប់ហាងឆេងមាសក្នុងស្រុក នៅតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៥៧៧ ដុល្លារ ក្នុងមួយជី នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម