សេដ្ឋកិច្ច
តម្លៃហាងឆេងមាសហក់ឡើងជាង ៥៧០០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានហក់ឡើងដល់ ៥៧២៧ ដុល្លារ នៅព្រឹកថ្ងៃអង្គារទី ១២ ឧសភា ២០២៦ នេះ ខណៈដំណោះស្រាយសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ ស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។

លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា តម្លៃហាងឆេងមាសបានកើនឡើងកម្រិតខ្ពស់ជាបន្តបន្ទាប់ ដោយសារលក្ខខណ្ឌសម្ពាធសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យសម្ពាធនៃការប្រែប្រួលតម្លៃហាងឆេងមាស មានកម្រិតខ្ពស់ក្នុងការកែប្រែប្រួលឡើងចុះ ខណៈគំនាបមួយនេះ គឺជាគំនាបដ៏តឹងតែង ដែលអាចឱ្យតម្លៃហាងឆេងមាស ស្ថិតនៅតម្លៃជាង ៥ ពាន់ដុល្លាររយៈពេលយូរ។
លោក ឡុង សំណាង យល់ឃើញថា៖ «ដោយសារតែគំនាបនៃការប៉ះទង្គិចនេះ វានឹងធ្វើឱ្យការផ្គត់ផ្គង់ប្រេងមានទាប ដែលធ្វើឱ្យប្រេងឡើងថ្លៃ ហើយការទិញប្រេងគឺត្រូវតែយកប្រាក់ដុល្លារទៅទិញ ដូច្នេះហើយតម្រូវការប្រាក់ដុល្លារផង តម្រូវការប្រេងផង ធ្វើឱ្យមាសធ្លាក់ចុះបន្តិច ទោះបីយ៉ាងណា តម្លៃហាងឆេងមាសត្រៀមខ្លួនរួចជាស្រេចក្នុងការឡើងត្រឡប់ទៅលើវិញ ប្រសិនបើស្ថានភាពតានតឹងមួយនេះ បានធូរស្រាល ឬការចរចាណាមួយមានភាពល្អប្រសើររវាងអាមេរិក និងអ៊ីរ៉ង់»៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


