កីឡា
Yusuke កំពុងឈរលេខ ២ ជាកីឡាករស៊ុតច្រើនជាងគេក្នុងលីគ កម្ពុជា មានប្រវត្តិមិនធម្មតា
ខ្សែប្រយុទ្ធរបស់ក្រុម ណាហ្គាវើលដ៍ កីឡាករ Minagawa Yusuke កំពុងធ្វើឱ្យអ្នកគាំទ្រ កម្ពុជា ចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីរូបគេឡើងឈរនៅតំណែងលេខ ២ ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងលីគកំពូល កម្ពុជា បច្ចុប្បន្ន។

កីឡាករ Minagawa Yusuke ត្រូវបានក្លិប ណាហ្គាវើលដ៍ ចុះកិច្ចសន្យាយកបានកាលពីខែ កក្កដា ឆ្នាំ ២០២៤ ដោយគិតមកដល់បច្ចុប្បន្នកីឡាករលេងជិតបាន ២ រដូវកាលហើយ។ ទោះបីជាយ៉ាងណា កីឡាករសញ្ជាតិ ជប៉ុន វ័យ ៣៤ ឆ្នាំរូបនេះ មិនសូវមានអ្នកចាប់អារម្មណ៍ច្រើននោះទេ នៅពេលចូលរួមជាមួយ ណាហ្គាវើលដ៍ ដំបូង។
រហូតមកដល់រដូវកាលនេះ ក្រោយរូបគេបង្ហាញថ្វីជើងស៊ុតយ៉ាងអស្ចារ្យ ទើបមានអ្នកលើកយកមកនិយាយច្រើន។ កីឡាករ Yusuke រកគ្រាប់បាល់បានចំនួន ១២ គ្រាប់ហើយ ដោយកំពុងតាមពីក្រោយម្ចាស់តំណែងកំពូលតារាងខ្សែប្រយុទ្ធរបស់ក្រុម ព្រះខ័នរាជស្វាយរៀង Kwame Peprah ដែលរកបាន ១៧ គ្រាប់។
Yusuke ជាកីឡាករស្ងប់ស្ងាត់ ប៉ុន្តែពិតជាមិនអាចប្រហែសបាននោះទេ ព្រោះរូបគេជាកីឡាករមួយរូប ដែលមានបទពិសោធជោគជាំលេងនៅលីគ ជប៉ុន។ រម្លឹកប្រវត្តិត្រួសៗ Yusuke ជាយុវជននៅសាកលវិទ្យាល័យ Chuo University មុនពេលបោះជំហានចូលក្លិបអាជីព Sanfrecce Hiroshima នៅក្នុងក្របខណ្ឌលីគកំពូលជប៉ុន ៤ រដូវកាលពីឆ្នាំ ២០១៤-២០១៧ ដោយបង្ហាញខ្លួនលើទីលានបាន៦៥ដង រកបាន៥គ្រាប់។

ឆ្នាំ២០២១ រូបគេបានចូលរួមជាមួយក្លិប Vegalta Sendai នៅលីគកំពូល ប៉ុន្តែធ្លាក់មកលីគទី ២ វិញនៅឆ្នាំ ២០២២ ដោយបានបង្ហាញខ្លួនលើទីលាន ៣៩ដង រកបាន៥គ្រាប់។ ចុងក្រោយ Yusuke Minagawa បានចូលរួមជាមួយក្លិប Renofa Yamaguchi FC នៅលីគទី២ ដោយលេងបាន ៣០ ដង រកបានតែ ២ គ្រាប់។ រូបគេធ្លាប់ត្រូវបានកោះហៅចូលជម្រើសជាតិជប៉ុនម្តងកាលពីឆ្នាំ២០១៤ និងបានបង្ហាញខ្លួននៅលើទីលាន។

គួរឱ្យដឹងថា Minagawa Yusuke លេងនៅ ណាហ្គាវើលដ៍ ជិត ២ រដូវកាលមកនេះ រកបានគ្រាប់បាល់សរុប ២៦ គ្រាប់ និង ៥ បញ្ជូន (assists) ពីការលេងសរុប ៤៥ ប្រកួត៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


