Connect with us

កីឡា

បឹងកេត ជាក្លិបកម្ពុជាទី ៣ ផ្តាច់ដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់របស់ ថៃ

បានផុស

នៅ

ក្រុមបាល់ទាត់ បឹងកេត បានក្លាយជាក្លិបទី ៣ និងជាក្លិបចុងក្រោយរបស់ប្រទេស កម្ពុជា ដែលបានប្រកាសផ្តាច់ដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់របស់ ថៃ។

រូបតំណាងរបស់ក្លិប បឹងកេត ប្រើប្រាស់ឯកសណ្ឋាន Ego Sport
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិបបាល់ទាត់ ណាហ្គាវើលដ៍ ជាក្លិបដំបូងគេ ដែលបានប្រកាសផ្តាច់ដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់កីឡា FBT របស់ ថៃ។ ក្លិបដែលមានមូលដ្ឋាននៅខេត្ត កំពង់ស្ពឺ បានប្រើប្រាស់សម្លៀកបំពាក់ស្លាកយីហោ FBT តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្តែនៅរដូវកាល ២០២៥-២០២៦ ក្លិប និងក្រុមហ៊ុន បានព្រមព្រៀងគ្នាផ្តាច់កិច្ចសន្យាជាផ្លូវការ ដោយសារ​បញ្ហាព្រំដែនរវាង កម្ពុជា-ថៃ នៅតែបន្តឡើងកម្តៅខ្លាំង។

រូបតំណាងរបស់ក្លិប ណាហ្គាវើលដ៍ ប្រើប្រាស់ឯកសណ្ឋាន FBT

ក្រោមហេតុផលនេះដូចគ្នា ភ្នំពេញក្រោន បានក្លាយជាក្លិបទី ២ ដែលបានផ្តាច់ដៃគូសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់កីឡាថៃ Warrix ដោយភាគីទាំង ២ បានព្រមព្រៀងគ្នាដោយសន្តិវិធី។ ចំណែក បឹងកេត ជាក្លិបទី ៣ ដែលបានផ្តាច់ដៃគូសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀងបំពាក់ Ego Sport របស់ថៃ។ តាមរយៈការប្រកាសរបស់ក្លិប គឺភាគីទាំង ២ បានព្រមព្រៀងគ្នា ក្នុងការផ្តាច់កិច្ចសន្យាដោយសន្តិវិធី បន្ទាប់ពីចាប់ដៃគូគ្នាអស់រយៈពេល ៦ ឆ្នាំ។

រូបតំណាងរបស់ក្លិប ណាហ្គាវើលដ៍ ប្រើប្រាស់ឯកសណ្ឋាន Warrix

គួរឱ្យដឹងថា ក្លិបទាំង ៣ ខាងលើ មិនទាន់មាន​ដៃ​គូ​សហការ​ថ្មីនៅឡើយទេ​សម្រាប់​ឯកសណ្ឋាន​ ដោយពួកគេកំពុងតែស្វែងរក​ថ្មី៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម