សេដ្ឋកិច្ច
កម្ពុជា រំពឹងនាំចេញសំបុកត្រចៀកកាំដោយផ្ទាល់ ទៅកាន់ទីផ្សារចិនឆ្នាំនេះ
កម្ពុជារំពឹងនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន នៅក្នុងឆ្នាំ ២០២៦ ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំក្រុមហ៊ុននាំចេញចំនួន ៦ សម្របសម្រួលជាមួយគយចិនក្នុងការនាំចេញដោយផ្ទាល់។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ២៧ ខែមករានេះ ថា ក្រសួងកសិកម្ម បានចុះបញ្ជីផ្ទះត្រចៀកកាំប្រមាណ ១០០០ ខ្នង និងបានរៀបចំក្រុមហ៊ុននាំចេញចំនួន ៦ ដើម្បីសម្របសម្រួលជាមួយគយចិន ក្នុងការពិនិត្យ និងសម្រេច លើការនាំចេញសំបុកត្រចៀកកាំដោយផ្ទាល់ទៅចិន។
លោក ស៊ុយ កុកធាន យល់ឃើញថា៖ «ដំណើរការនេះ ជាសញ្ញាល្អក្នុងការចាប់ផ្ដើម គ្រាន់តែថា ធ្វើយ៉ាងណា សំណូមពរក្រសួងជំរុញឱ្យបានលឿន ពីព្រោះអ្នកចិញ្ចឹមកំពុងទន្ទឹងរង់ចាំ»។
ចិនបានសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចូលសំបុកត្រចៀកកាំដោយផ្ទាល់ ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជិនពីង កាលពីខែមេសា ឆ្នាំ ២០២៥។

តម្លៃទីផ្សារសំបុកត្រចៀកកាំកម្ពុជាបច្ចុប្បន្ន កើនឡើងបន្តិចប្រមាណ ៣០០ ដុល្លារ ក្នុងមួយគីឡូក្រាម ហើយសំបុកល្អលេខ ១ ប្រមាណ ៥០០ ដុល្លារ ក្នុងមួយគីឡូក្រាម។
ផលិតកម្មសំបុកត្រចៀកកាំផលិតនៅកម្ពុជា ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត កោះកុង ប៉ុន្តែសក្ដានុពលសម្រាប់ការវិនិយោគបន្ត បច្ចុប្បន្ន បានប្ដូរមកខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះវិហារវិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាងសង់ច្រើនលើសលប់។
តាមការប៉ាន់ស្មាន កម្ពុជាមានមសត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


