ព័ត៌មានអន្ដរជាតិ
ដូចអារ៉ាប់រួម! អារ៉ាប៊ីសាអូឌីត ប្រកាសមិនឲ្យអាមេរិកប្រើដែនដីខ្លួន វាយអ៊ីរ៉ង់ទេ
ព្រះអង្គម្ចាស់ Mohammed bin Salman រជ្ជទាយាទនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានទូរសព្ទជម្រាបជូនលោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ ថា អារ៉ាប៊ីសាអូឌីតនឹងមិនអនុញ្ញាតឲ្យមានការប្រើប្រាស់ដែនអាកាស ឬទឹកដីរបស់ខ្លួន សម្រាប់សកម្មភាពយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ឡើយ។

ក្នុងកិច្ចសន្ទនាដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ SPA កាលពីថ្ងៃអង្គារទី២៧ខែមករាឆ្នាំ២០២៦ ព្រះអង្គម្ចាស់រជ្ជទាយាទបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ទីក្រុងរីយ៉ាដ ក្នុងការដោះស្រាយជម្លោះក្នុងតំបន់តាមរយៈកិច្ចសន្ទនាបែបការទូត ដើម្បីរក្សាស្ថិរភាពនៅមជ្ឈិមបូព៌ា។ ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសស្រដៀងគ្នាពីប្រទេសអារ៉ាប់រួម ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលគ្នារបស់បណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ដើម្បីដកខ្លួនចេញពីជម្លោះដែលអាចកើតមានរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។
ជាការឆ្លើយតប លោក Pezeshkian បានស្វាគមន៍ចំពោះក្របខ័ណ្ឌច្បាប់ណាមួយដែលអាចបង្ការសង្គ្រាម ទោះបីជាអ៊ីរ៉ង់នៅតែបន្តប្រឈមមុខនឹងការពិនិត្យពិច័យពីអន្តរជាតិ ចំពោះការដោះស្រាយភាពចលាចលក្នុងស្រុក ដែលក្រុមសិទ្ធិមនុស្សចាត់ទុកថាជាការបង្ក្រាបដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ១៩៧៩មក។
ការទាក់ទងតាមផ្លូវការទូតនេះ បានកើតឡើងចំពេលដែលភាពមិនច្បាស់លាស់ក្នុងតំបន់មានការកើនឡើង បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកាលពីពេលថ្មីៗបានព្រមានអំពីការបញ្ជូនកងនាវាចម្បាំងទៅកាន់មជ្ឈិមបូព៌ា។ លោកត្រាំបានបញ្ជាក់ថា វត្តមានយោធានេះគឺជាការរារាំងប្រឆាំងនឹងការចាប់ផ្តើមឡើងវិញនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការបង្ក្រាបការតវ៉ាក្នុងស្រុក។ បើតាមការបញ្ជាក់ពីមន្ត្រីអាមេរិកពីររូបតាមរយៈទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ កងនាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិក ដែលក្នុងនោះមានទាំងនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានទៅដល់ក្នុងតំបន់រួចរាល់ហើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


