ព័ត៌មានអន្ដរជាតិ
អារ៉ាប់រួម ប្រាប់ថាមិនឲ្យអាមេរិកប្រើដែនដីខ្លួន វាយប្រហារអ៊ីរ៉ង់ឡើយ
អាមីរ៉ាតអារ៉ាប់រួម (UAE) បានប្រកាសជាផ្លូវការថា ខ្លួននឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់ដែនអាកាស ដែនដី ឬដែនទឹករបស់ខ្លួន សម្រាប់ប្រតិបត្តិការយោធាណាមួយប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Dawn ប្រទេសឈូងសមុទ្រមួយនេះបានសង្កត់ធ្ងន់លើការបដិសេធផ្តល់ការគាំទ្រផ្នែកភស្តុភារ សម្រាប់សកម្មភាពអរិភាពណាមួយ។ ការប្រកាសនេះ គឺជាសញ្ញាការទូតដ៏សំខាន់មួយផ្ញើទៅកាន់ក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងមានវត្តមានយោធាយ៉ាងច្រើននៅក្នុងប្រទេសអារ៉ាប់រួម រួមទាំងបុគ្គលិកជាង ៣៥០០នាក់នៅមូលដ្ឋានទ័ពអាកាស Al Dhafra។
ភាពតានតឹងក្នុងតំបន់ បានពុះកញ្ជ្រោលយ៉ាងខ្លាំង បន្ទាប់ពីមានការបង្ក្រាបយ៉ាងហិង្សាលើការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពីចុងខែធ្នូឆ្នាំ២០២៥។ ក្រុមសិទ្ធិមនុស្សរាយការណ៍ថា មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលចលាចលនោះ ខណៈដែលរដ្ឋាភិបាលអ៊ីរ៉ង់បានទម្លាក់កំហុសលើការជ្រៀតជ្រែកពីបរទេសថាជាអ្នកបង្កអស្ថិរភាព។ ជាការឆ្លើយតប ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានពីអន្តរាគមន៍យោធាដើម្បី «ជួយសង្គ្រោះ» ក្រុមអ្នកតវ៉ា ដោយបានបញ្ជូននាវាផ្ទុកយន្តហោះ USS Abraham Lincoln និងក្រុមនាវាចម្បាំងទៅកាន់មហាសមុទ្រឥណ្ឌា ដើម្បីបង្ហាញសាច់ដុំ។

ជំហររបស់អារ៉ាប់រួម បានសង្កត់ធ្ងន់លើការចង់បានរបស់បណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ក្នុងការជ្រើសរើសយកការបន្ធូរបន្ថយភាពតានតឹង និងកិច្ចសន្ទនាការទូត ជាជាងការប្រឈមមុខដាក់គ្នាដោយយោធា។ ក្រសួងការបរទេសអារ៉ាប់រួមបានបញ្ជាក់ជាថ្មីថា ការគោរពអធិបតេយ្យភាពរដ្ឋ និងការគោរពច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះដ៏មានប្រសិទ្ធភាពតែមួយគត់សម្រាប់ដោះស្រាយវិបត្តិបច្ចុប្បន្ន។
ខណៈដែលប្រទេសជិតខាងក្នុងតំបន់ផ្សេងទៀតដូចជា កាតា និងអារ៉ាប៊ីសាអូឌីត ត្រូវបានគេជឿថាមានការព្រួយបារម្ភស្រដៀងគ្នានេះដែរនោះ អារ៉ាប់រួមគឺជាដៃគូដ៏សំខាន់ដំបូងគេរបស់អាមេរិកនៅក្នុងតំបន់ ដែលហ៊ានប្រកាសជាសាធារណៈនូវការរឹតបន្តឹងនេះ ចំពេលដែលហានិភ័យនៃជម្លោះកាន់តែរីកធំឡើង៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


