ព័ត៌មានជាតិ
លែងផ្ទុះអាវុធ១ខែ ប៉ុន្តែពលរដ្ឋខ្មែរជាង១១ម៉ឺននាក់នៅតែមិនទាន់អាចទៅផ្ទះបាន ព្រោះទង្វើយោធាថៃ
ទោះបីជាបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមាន លែងមានការផ្ទុះអាវុធដាក់ រយៈពេល១ខែទៅហើយក្ដី ក៏ពលរដ្ឋខ្មែរស្លូតត្រង់ជាង១១ម៉ឺននាក់នៅតែមិនទាន់អាចត្រឡប់ទៅរស់នៅក្នុងផ្ទះសម្បែងវិញបានឡើយ ព្រោះតែសកម្មភាពមួយចំនួនរបស់យោធាថៃរារាំង ឈូសឆាយកម្ទេចផ្ទះពលរដ្ឋខ្មែរ។

បើតាមក្រសួងមហាផ្ទៃកម្ពុជា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានាចំនួន ១១២.១៦៤នាក់ទៀត ក្នុងនោះស្ត្រីមាន៥៨.៧៣៨នាក់ និងកុមារ៣៦.៦៨៦នាក់ មិនទាន់អាចវិលទៅផ្ទះវិញបានឡើយ។

សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា-ថៃ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិល ត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។

ប៉ុន្តែចាប់តាំងពីថ្ងៃនោះមកដល់ថ្ងៃទី២៨ ខែ មករា នេះ គឺមានតែពលរដ្ឋខ្មែរភៀសសឹកប្រមាណជាង៥៣ម៉ឺននាក់ទេ ដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន។នេះបើតាមក្រសួងមហាផ្ទៃកម្ពុជា។
ក្រសួងមហាផ្ទៃ បញ្ជាក់នៅថ្ងៃទី២៨ ខែមករា នេះ ថា បទឈប់បាញ់រវាងកម្ពុជានិងថៃ អនុវត្តបាន១ខែ ភាគីទាំងសងខាង ពុំបានផ្ទុះអាវុធដាក់គ្នាក៏ពិតមែន ប៉ុន្តែកម្ពុជាបានតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់ នូវសកម្មភាពមិនស្មោះត្រង់មួយ ចំនួនរបស់ភាគីថៃ។ ចំណែកផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាន របស់ភាគីថៃនោះ ក៏នៅតែជាបន្ទុកដែលត្រូវដោះស្រាយយ៉ាងអាទិភាពជាបន្តបន្ទាប់ដែរ។
ក្រោយពីបទឈប់បាញ់បានចូលជាធរមាន យោធាថៃបានធ្វើសកម្មភាពឈូសឆាយផ្ទះពលរដ្ឋខ្មែរ រាយបន្លាលួស ដាក់ទូរកុងតឺន័រ ចូលជ្រៅមកក្នុងទឹកដីកម្ពុជា ក្នុងតំបន់ចំនួន១៤ នៅខេត្តចំនួន៤ដូចជាពោធិ៍សាត់, បន្ទាយមានជ័យ, ឧត្ដរមានជ័យ និងព្រះវិហារ។
រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញដំណោះស្រាយបន្ទាន់ជូនពលរដ្ឋខ្មែរដែលមិនទាន់វិលត្រឡប់ទៅផ្ទះវិញបានតាមរយៈការសង់ជម្រកបណ្តោះអាសន្នជូន ដោយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ និងអភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យទីតាំងរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹកដោយគិតគូរទៅលើទីតាំងរស់នៅល្អប្រសើរ មានសុវត្ថិភាព អនាម័យ និងសុខភាពល្អ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


