Connect with us

ព័ត៌មានជាតិ

ឥណ្ឌាផ្ដល់ជំនួយឥតសំណងជិត១០ម៉ឺនដុល្លារ​ដល់កម្ពុជា​លើគម្រោង​ពង្រឹងសមត្ថភាព​តាមដានអាកាសធាតុ​​ នៅ​សៀមរាប

បានផុស

នៅ

ឥណ្ឌាផ្ដល់ជំនួយឥតសំណងចំនួន​ ៩៩២៥៥​ ដុល្លារអាម៉េរិក​ដល់កម្ពុជា​ ​លើគម្រោង​ពង្រឹងសមត្ថភាព​តាមដានអាកាសធាតុ​​ នៅ​ក្នុងខេត្តសៀមរាប ដើម្បី​ជួយដល់សុខុមាលភាពសាធារណៈ និងសេដ្ឋកិច្ចក្នុងតំបន់។ ពិធីចុះហត្ថលេខា បានធ្វើឡើង ក្នុងពេលដែល ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា​ លោក Vanlalvawna Bawitlung ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា នាព្រឹកថ្ងៃទី២ ខែកុម្ភៈ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អរគុណដល់រដ្ឋាភិបាលឥណ្ឌាដែលជានិច្ចកាលតែងតែផ្តល់ជំនួយគាំទ្រទាំងសម្ភារៈ និងថវិកា ជួយដល់កម្ពុជា ជាពិសសកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹក និងឧតុនិយម។ លោក ថោ ជេដ្ឋា​ ​បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា​​រវាងកម្ពុជា និង​ឥណ្ឌា ដើម្បី​​អភិវឌ្ឍន៍​វិស័យធនធានទឹក និង​ឧតុនិយម​នៅកម្ពុជា។

ជាការឆ្លើយតប​ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានថ្លែងនូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ដែលបានរួមសហការគ្នាយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា​ និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើន​ជាបន្តបន្ទាប់ទៀត។

កម្ពុជា-ឥណ្ឌា បានបង្កើតទំនាក់ទំនងការទូតឡើងនៅក្នុងឆ្នាំ១៩៥២ ដោយមកដល់ឆ្នាំ២០២៦នេះ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ មានអាយុកាល៧៤ឆ្នាំហើយ។ ឥណ្ឌាបានជួយកម្ពុជា លើវិស័យជាច្រើនដូចជាវិស័យអប់រំ, វិស័យធនធានទឹក, វិស័យកសិកម្ម, វិស័យសុខាភិ​បាល និងការអភិរក្សបេតិកភណ្ឌ(ប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម និងប្រាសាទព្រះវិហារ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម