ព័ត៌មានជាតិ
ការស្តារអូរប្រឡាយក្តាន់ ក្នុងខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ៦០% គ្រោងបញ្ចប់ជាស្ថាពរនៅខែកក្កដា
ការងារស្តារអូរប្រឡាយក្តាន់ ក្នុងខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ ៦០% ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែកក្កដា ឆ្នាំ២០២៦ខាងមុខ។

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរប្រឡាយក្តាន់ ដែលស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសចុះពិនិត្យនោះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា អូរប្រឡាយក្តាន់ មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពស្រោចស្រព និងដោះស្រាយបញ្ហាទឹកជំនន់ ដោយនាំទឹកពីប្រភពប្រឡាយមេព្រៃខ្ពស់ អូរជ្រៅ ផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងមួយផ្នែកទៀតទាញយកពីស្ទឹងមង្គលបូរី។ លោកបញ្ជាក់ថា ទំហំការងារសំខាន់ៗនៃគម្រោងនេះ រួមមាន ស្តារអូរប្រឡាយក្តាន់ ប្រវែង ៥ ០០០ ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យសរុបចំនួន ១៤ កន្លែង។

បើតាមលោក ថាំង វីយុទ្ធដា គិតត្រឹមដើមខែមិថុនានេះ លទ្ធផលការងារនៃគម្រោងទាំងមូលសម្រេចបានប្រមាណ ៦០% ហើយនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។ លោកបន្តថា ក្រោយពេលគម្រោងត្រូវបានបញ្ចប់ជាស្ថាពរ វានឹងក្លាយជាប្រភពទឹកស្រោចស្រពយ៉ាងសំខាន់ សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវវស្សាចំនួន ១ ០៥០ ហិកតា និងស្រូវប្រាំងចំនួន ២ ៥០០ ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាកសិករប្រមាណ ១ ៨៥៨ គ្រួសារ ក្នុងភូមិចំនួន ៨ នៃឃុំរហាត់ទឹក ស្រុកមង្គលបូរី។
ទន្ទឹមនឹងការវាយតម្លៃខ្ពស់លើលទ្ធផលសម្រេចបាន លោកប្រធាននាយកដ្ឋាន ក៏បានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន និងក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។ ជាមួយគ្នានោះ លោកបានសង្កត់ធ្ងន់ឱ្យក្រុមការងារប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ស្របតាមនិក្ខេបបទរបស់គម្រោង ដើម្បីធានាគុណភាពសំណង់ឱ្យមានភាពរឹងមាំយូរអង្វែង និងជំរុញវឌ្ឍនភាពការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់៕




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


