សេដ្ឋកិច្ច
តម្លៃមាសកើនឡើងវិញដល់ជាង ៦ ពាន់ដុល្លារ ក្នុងមួយតម្លឹង
តម្លៃហាងឆេងមាសបានកើនឡើងវិញដល់ ៦០៤០ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ដោយសារតែវិបត្តិសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងការប្រឈមមុខនៃសម្ពាធពន្ធរវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួន។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities យល់ឃើញថា៖«ស្ថានភាពសន្តិសុខពិភពលោក កាន់តែផុយស្រួយ ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចចុះដុនដាប នោះហើយដែលជំរុញឱ្យតម្លៃមាស នឹងលោហៈធាតុមានតម្លៃមួយចំនួនត្រូវតែកើនឡើង»។
លោក ឡុង សំណាង បន្ថែមថា ប្រសិនបើស្ថានភាពនយោបាយនៅលើពិភពលោកមានភាពតានតឹង ឬក៏ពាក់ព័ន្ធជាមួយពន្ធមួយចំនួន តម្លៃហាងឆេងមាសអាចនឹងឡើងដល់ ៧០០០ ដុល្លារក្នុងមួយតម្លឹង នៅពាក់កណ្ដាលឆ្នាំ ២០២៦ ប៉ុន្តែនៅចន្លោះឆមាសទី១ នេះ មាសអាចនឹងមានការធ្លាក់ចុះ។

សម្រាប់ហាងឆេងមាសក្នុងស្រុកនៅតាមបណ្ដាហាងមួយចំនួន ក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៦២០ ដុល្លារ ក្នុងមួយជី នៅព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៦៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


