ព័ត៌មានអន្ដរជាតិ
លោកស៊ីប្រាប់លោកត្រាំថា ស្ថិរភាពទំនាក់ទំនងចិន-អាមេរិក ត្រូវឆ្លងកាត់បញ្ហាតៃវ៉ាន់ដាច់ខាត
ក្រោមបរិបទនៃកិច្ចព្រមព្រៀងលក់អាវុធរាប់ពាន់លានដុល្លារ និងការផ្លាស់ប្តូរនៃសម្ព័ន្ធភាពសកល លោកប្រធានាធិបតី ស៊ី ជីនពីង បានផ្ញើសារទៅកាន់លោក ដូណាល់ ត្រាំ ថា វិថីឆ្ពោះទៅរកស្ថិរភាពនៃទំនាក់ទំនងរវាងចិន និងអាមេរិក គឺត្រូវឆ្លងកាត់បញ្ហាតៃវ៉ាន់ជាដាច់ខាត។

តាមការចុះផ្សាយរបស់ BBC ក្នុងកិច្ចសន្ទនាតាមទូរសព្ទកាលពីថ្ងៃពុធទី៤ខែកុម្ភៈឆ្នាំ២០២៦ លោកស៊ី បានចាត់ទុកកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះថាជា «បញ្ហាសំខាន់បំផុត» រវាងមហាអំណាចទាំងពីរ ដោយបានជំរុញឲ្យប្រធានាធិបតីអាមេរិកមាន «ការប្រុងប្រយ័ត្ន» ចំពោះការលក់អាវុធ។ ការព្រមាននេះ បានកើតឡើងបន្ទាប់ពីអាមេរិកបានប្រកាសកញ្ចប់លក់អាវុធតម្លៃ ១១ពាន់លានដុល្លារកាលពីខែធ្នូ ដែលទីក្រុងប៉េកាំងបានព្រមានថា នឹង«ជំរុញឲ្យមានស្ថានភាពគ្រោះថ្នាក់កាន់តែលឿន» នៅច្រកសមុទ្រតៃវ៉ាន់។
លោកស៊ី បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំង «ត្រូវតែការពារ» អធិបតេយ្យភាពដែនដីរបស់ខ្លួន។ កិច្ចសន្ទនានេះក៏បានងាកទៅរកការសម្របសម្រួលផ្នែកសេដ្ឋកិច្ចដ៏សំខាន់ផងដែរ។ លោកប្រធានាធិបតី ត្រាំ បានបង្ហើបថា ប្រទេសចិនកំពុងពិចារណាបង្កើនការទិញសណ្តែកសៀងពីសហរដ្ឋអាមេរិកពី ១២លានតោន ទៅ ២០លានតោន ព្រមទាំងមានការពិភាក្សាអំពីការទិញប្រេង និងហ្គាសពីអាមេរិកផងដែរ។ ដោយបានពិពណ៌នាថាជាការផ្លាស់ប្តូរមតិដ៏«ប្រសើរ» លោកត្រាំ បានលើកឡើងពីទំនាក់ទំនងផ្ទាល់ខ្លួនដ៏រឹងមាំជាមួយលោកស៊ី ដោយបានសរសេរលើបណ្តាញសង្គម Truth Social ថា មេដឹកនាំទាំងពីរយល់ច្បាស់ពីសារៈសំខាន់ដ៏វិសេសក្នុងការរក្សាទំនាក់ទំនងដែល «ល្អបំផុត» មួយនេះ។
ជំនួបការទូតដ៏មមាញឹកនេះ មិនត្រឹមតែគ្របដណ្តប់លើបញ្ហាពាណិជ្ជកម្ម និងតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជជែកដេញដោលអំពីសង្គ្រាមនៅអ៊ុយក្រែន ស្ថានភាពនៅអ៊ីរ៉ង់ និងវិបត្តិថ្នាំញៀនហ្វេនតានីល (fentanyl)។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កិច្ចសន្ទនានេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកស៊ី បានធ្វើកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក វ៉្លាឌីមៀរ ពូទីន ដើម្បីអបអរសាទរចំពោះការពង្រឹងចំណងមិត្តភាពរវាងទីក្រុងប៉េកាំង និងមូស្គូ។ ខណៈដែលលោកត្រាំ កំពុងត្រៀមខ្លួនសម្រាប់ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិននាខែមេសាខាងមុខ ភាគីទាំងពីរបានបង្ហាញពីក្តីសង្ឃឹមដោយប្រយ័ត្នប្រយែងថា តាមរយៈការធ្វើការងារ «ក្នុងស្មារតីសមភាព» ពួកគេនឹងអាចដោះស្រាយការខ្វែងគំនិតគ្នា និងឆ្លើយតបទៅនឹងក្តីបារម្ភស្នូលរបស់គ្នាទៅវិញទៅមកបាន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


