ព័ត៌មានអន្ដរជាតិ
ការប្រជុំរបស់ ត្រាំ នៅ Situation Room លើបញ្ហាអ៊ីរ៉ង់ បញ្ចប់ទៅ ទាំងគ្មានលទ្ធផល ច្បាស់លាស់
ជំនួបរវាងប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ ជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក ក្នុងបន្ទប់គ្រប់គ្រងស្ថានការណ៍ (Situation Room) បានបញ្ចប់ទៅ ទាំងដែលគ្មានជំហរច្បាស់លាស់សោះ ថាតើទីក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការអ្វីបន្ទាប់ឲ្យប្រាកដ។

តាមការផ្សាយរបស់ BBC, កិច្ចប្រជុំនេះធ្វើឡើង កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយ លើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ប៉ុន្តែទីបំផុត វាមិនទទួលបានផ្លែផ្កានោះទេ។
យ៉ាងណា ក្រោយប្រជុំចប់ មេដឹកនាំអាមេរិក ក៏បង្ហោះសារលើបណ្តាញសង្គម Truth Social តាមទម្លាប់ ដោយបញ្ចាក់ ៣ចំណុចទៅទីក្រុងតេហេរ៉ង់។
លោកសរសេរថា៖ អ៊ីរ៉ង់ត្រូវតែយល់ព្រមថា ពួកគេនឹងមិនផលិតអាវុធ ឬគ្រាប់បែកនុយក្លេអ៊ែរជាដាច់ខាត, ច្រកសមុទ្រ Hormuz ត្រូវតែបើកភ្លាមៗ ដោយគ្មានការយកកម្រៃ (លុយពន្ធ) សម្រាប់ការធ្វើចរាចរណ៍កប៉ាល់ដឹកជញ្ជូន ហើយរាល់គ្រាប់មីនក្នុងទឹក ត្រូវតែកម្ទេចចោល។

ការប្រជុំនៅ Situation Room កើតឡើង បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក JD Vance បញ្ជាក់ថា អាមេរិក-អ៊ីរ៉ង់ កាន់តែខិតជិតដល់កិច្ចព្រមព្រៀងសន្តិភាព មែនទែនហើយ។
ថ្លែងប្រាប់ BBC កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក Vance និយាយថា ទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ កាន់តែខិតជិតដល់កិច្ចព្រមព្រៀងសន្តិភាពមែនទែនហើយ គ្រាន់តែមិនមែនក្នុងពេលឥឡូវប៉ុណ្ណោះ ព្រោះថា នៅមានចំណុចខ្លះមិនទាន់ឯកភាពគ្នា ដែលតម្រូវឲ្យមានការដោះស្រាយបន្តិចសិន។ ភាគីទាំងពីរ នៅមិនទាន់និយាយគ្នាដាច់ស្រេចលើលក្ខខណ្ឌមួយចំនួន ហើយក្នុងនោះ ក៏មានទាំងលក្ខខណ្ឌពាក់ព័ន្ធសារធាតុអ៊ុយរ៉ាញ៉ូមផងដែរ។
យ៉ាងណា រឿងអ៊ុយរ៉ាញ៉ូមនេះ គឺជាឧបសគ្គធំមួយ ដែលធ្វើឲ្យការចរចាត្រូវជាប់គាំង ដោយកន្លងមក ទីក្រុងតេហេរ៉ង់ តែងបញ្ជាក់ជំហរយ៉ាងច្បាស់ថា ខ្លួននឹងមិនព្រមប្រគល់សារធាតុនេះ ទៅឲ្យអាមេរិក ដាច់ខាត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


