ព័ត៌មានជាតិ
មន្ទីរពេទ្យហ្លួងម៉ែ ផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូនដល់ស្ត្រី រៀងរាល់ថ្ងៃ ដោយឥតគិតថ្លៃ
មន្ទីរពេទ្យហ្លួងម៉ែ ប្រកាសផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូន ដល់ស្ត្រី នៅរៀងរាល់ថ្ងៃ(ចន្ទ ដល់ អាទិត្យ) ដោយមិនគិតថ្លៃ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យហ្លួងម៉ែ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។

មន្ទីរពេទ្យហ្លួងម៉ែ បានសហការជាមួយ អង្គការនគរទេព ផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូនជូនដល់ស្រ្តី ដែលមានអាយុចាប់បី ២១ឆ្នាំ ដល់ ៦៥ឆ្នាំ ដោយឥតគិតថ្លៃ។ សម្រាប់លក្ខខណ្ឌដែលអាចធ្វើតេស្តស្វែងរកជំងឺមហារីកមាត់ស្បូនបាន គឺមិនត្រូវមានឈាមរដូវ, មិនត្រូវរួមភេទយ៉ាងតិច ៤៨ម៉ោង, មិនត្រូវសុលថ្នាំ ឬលាងសម្ពាតខាងក្នុងទ្វាមាសយ៉ាងតិច ៤៨ម៉ោង និងមិនមានធ្លាក់សធ្ងន់ធ្ងរ(បើមានគួរប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការព្យាបាលជាមុនសិន)។
បើតាមមន្ទីរពេទ្យហ្លួងម៉ែ ការធ្វើតេស្តស្វែងរកជំងឺមហារីកមាត់ស្បូន អាចជួយកាត់បន្ថយអត្រាកើតជំងឺនេះ និងអាចរកឃើញនៅដំណាក់កាលដំបូងបាន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


