ព័ត៌មានជាតិ
មន្ទីរពេទ្យហ្លួងម៉ែ បំពាក់ម៉ាស៊ីន RFA ablation ដ៏ទំនើបដែលជាបច្ចេកវិទ្យាចុងក្រោយ សម្រាប់ដុតដុំមហារីក
មន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ដែលត្រូវបានបង្កើតឡើងតាមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តការគាំទ្រអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាពីសំណាក់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ដើម្បីឆ្លើយតបទៅនឹងការព្យាបាលជំងឺមហារីកកាន់តែមានប្រសិទ្ធិភាពខ្ពស់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មន្ទីរពេទ្យហ្លួងម៉ែ បានបំពាក់ម៉ាស៊ីន RFA ablation (Radiofrequency Ablation) ដ៏ទំនើប ដែលជាបច្ចេកវិទ្យាចុងក្រោយ សម្រាប់ដុតដុំមហារីក ដើម្បីបំផ្លាញកោសិកាមហារីក ដូចជា ដុំមហារីកថ្លើម, សួត, ក្រពេញទីរ៉ូអ៊ីត, កូនកណ្តុរ ។ល។
ចំពោះអត្ថប្រយោជន៍សំខាន់ៗនៃម៉ាស៊ីននេះ ទី១.មានប្រសិទ្ធភាពខ្ពស់ក្នុងការដុតបំផ្លាញដុំមហារីកតូចៗ។ ទី២.ឈឺចាប់តិចតួច ដោយវិធីចាក់ម្ជុលតូចតាមស្បែក (mini-invasive) និងសម្រាកពេទ្យរយៈពេលខ្លី។ ៣.ជម្រើសសម្រាប់អ្នកជំងឺដែលមិនអាចធ្វើការវះកាត់បាន(មនុស្សចាស់ ឬមានជំងឺរួមផ្សំច្រើនមុខ)។

មន្ទីរពេទ្យហ្លួងម៉ែ មានទីតាំង ផ្លូវលេខ១០៩ ភូមព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមរយៈលេខ ០១០ ២២៨ ៩៦៥៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


