Connect with us

ព័ត៌មានជាតិ

កម្ពុជាមានគ្រឹះស្ថានសិក្សាសាធារណៈ សហគមន៍ និងឯកជនជិត២ម៉ឺនកន្លែងនៅទូទាំងប្រទេស

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថាគិតត្រឹមឆ្នាំសិក្សា ២០២៥-២០២៦ កម្ពុជាមានសាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះ ទូទៅទាំងសាធារណៈ សហគមន៍ និងឯកជនសរុប ១៩.៥៩២កន្លែងនៅទូទាំងប្រទេសដែលបានជួយបង្កើតធនធានមនុស្សយ៉ាងច្រើនក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅថ្ងៃទី១១កុម្ភៈនេះ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថាក្នុងនោះសាលាមត្តេ សិក្សាគ្រប់រូបភាព ៩.២០៧ កន្លែង (ក្នុងនោះ មត្តេយ្យសិក្សាសាធារណៈ ៤.៧៦៧កន្លែ មត្តេយ្យសិក្សាសហគមន៍ ៣.៤១៨ កន្លែង, និងមត្តេយ្យសិក្សាឯកជន ១.០២២កន្លែង) សា បឋមសិក្សា ៨.២៤៨ (រដ្ឋ ៧.៣២១ ឯកជន ៩២៧), អនុវិទ្យាល័យ ១.៣៦០ (រដ្ឋ ១.២០ ឯកជន ១២០), និងវិទ្យាល័យ ៩៥៧ (រដ្ឋ ៥៩១ ឯកជន ៣៦៦)។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថាគ្រឹះស្ថានសិក្សាដែលផ្តល់សេវាអប់រំបច្ចេកទេស មានចំនួន ៤៩កន្លែង និងគ្រឹះស្ថានឧ សិក្សាទូទាំងប្រទេសមាន ២០០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាក្រោមក្រសួងអប់រំ យុវជន កី មានចំនួន ៩៤ (រដ្ឋ ១៧ និង ឯកជន ៧៧)។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំណែកកុមារអាយុ៣ ទៅ៥ឆ្នាំ បានចូលរៀនគ្រប់រូបភាពមានវឌ្ឍនភាពល្អប្រសើរឡើង ក្នុងរយៈពេល ១០ឆ្នាំ កន្លងមក ដោយកុមារអាយុ ៣ ទៅ៥ឆ្នាំ កើនពី ៣១ម៉ឺននាក់ ស្រី ១៦ម៉ឺនន នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ៤៤ម៉ឺននាក់ ស្រី ២២ម៉ឺននាក់ នៅឆ្នាំសិក្សា២០២ ២០២៦។

រីឯអត្រាចុះឈ្មោះចូលរៀនរបស់កុមារអាយុ ៥ឆ្នាំ បានកើនឡើងពី ៦១,៤% ស្រី ៥០.៣% ប្រុស ៥៩% កើនដល់ ៧៧,៩% ស្រី ៧៨,៣% ប្រុស ៧៨,២%។ផ្អែកតាមវឌ្ឍនភា បង្ហាញថា អត្រាកុមារអាយុ ៥ឆ្នាំបានចូលរៀនគ្រប់រូបភាពមានកំណើន ១,៥% ស្រី ២ ប្រុស ១,៧% ក្នុង ១ឆ្នាំសិក្សា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម