ព័ត៌មានជាតិ
ក្រសួងអប់រំនិងសាកលវិទ្យាល័យអង់គ្លេសពិនិត្យលទ្ធភាពដាក់បញ្ចូលមុខវិជ្ជាអក្ខរកម្មហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា
ក្រសួងអប់រំ យុវជន និងកីឡានិងសាកលវិទ្យាល័យ Cambridgeមកពីចក្រភពអង់គ្លេសបាននឹងកំពុងសិក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការបញ្ចូលមុខវិជ្ជាអក្ខរកម្មហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា។

ក្រៅពីនេះភាគីទាំងពីរក៏មានបំណងចង់សហការលើការអនុវត្តប្រព័ន្ធ ecosystem ក្នុងវិស័យអប់រំ ដោយរួមបញ្ចូលការពិនិត្យលើសៀវភៅសិក្សាគោល ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងសមត្ថភាពគរុកោសល្យសម្រាប់គ្រូបង្រៀន ការអភិវឌ្ឍស្ថាប័ន គណនេយ្យភាព អធិការកិច្ច ការផ្ដល់ហិរញ្ញប្បទាន ជាដើម។

កិច្ចសហការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងដំណើរទស្សនកិច្ចសិក្សារបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានៅសាកលវិទ្យាល័យ Cambridge នៃចក្រភពអង់គ្លេស។

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន ការពិភាក្សាអំពីវឌ្ឍនភាពថ្មីៗក្នុងការទទួលស្គាល់គុណភាពរបស់ Cambridge ក្នុងប្រព័ន្ធអប់រំ និងជាដៃគូអប់រំសកល។ ការសិក្សាអំពីគោលដៅរបស់និស្សិតសិក្សានៅសាកលវិទ្យាល័យ Cambridge និងនិន្នាការអប់រំឧត្តមសិក្សាក្នុងតំបន់។ ការពិនិត្យមើលលទ្ធភាពនៃការរួមបញ្ចូលកម្មវិធីបណ្តុះបណ្តាលរបស់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់គ្រូបង្រៀននៅកម្ពុជា។ការស្វែងយល់ពីកម្មវិធីផ្ដល់អាហារូបករណ៍របស់សាកលវិទ្យាល័យ Cambridge ។

ការជំរុញលើកទឹកចិត្តសិស្ស-និស្សិតកម្ពុជាមកបន្តការសិក្សានៅសាកលវិទ្យាល័យ Cambridgeនិងការសិក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ រវាងសាកលវិទ្យាល័យ Cambridge និងក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការបញ្ចូលមុខវិជ្ជាអក្ខរកម្មហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា ការអនុវត្តប្រព័ន្ធ ecosystem ក្នុងវិស័យអប់រំ ដោយរួមបញ្ចូលការពិនិត្យលើសៀវភៅសិក្សាគោល ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងសមត្ថភាពគរុកោសល្យសម្រាប់គ្រូបង្រៀន ការអភិវឌ្ឍស្ថាប័ន គណនេយ្យភាព អធិការកិច្ច ថាផ្ដល់ហិរញ្ញប្បទាន ជាដើម។

នៅក្នុងឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រី្ត និងគណៈប្រតិភូ ក៏បានធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ និងបានស្វែងយលពីប្រវត្តិ និងស្ថាបត្យកម្មសំខាន់ៗរបស់សាកលវិទ្យាល័យ Cambridge ផងដែរ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យ Cambridge ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១២០៩ ដែលជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យចំណាស់ជាងគេបំផុតរបស់ពិភពលោក និងមជ្ឈមណ្ឌលសិក្សាឈានមុខគេ។ អគារសាកលវិទ្យាល័យ Cambridge ដ៏ល្បីល្បាញទាក់ទាញបញ្ញវន្តពីជុំវិញពិភពលោក និងពានរង្វន់ណូប៊ែលដ៏ច្រើន។ ជាមួយគ្នានេះដែរ សារមន្ទីរ និងវត្ថុបុរាណដ៏មានតម្លៃជាច្រើន ផ្តល់នូវបរិយាកាសនៃការយល់ដឹងអំពីសកម្មភាពសិក្សារបស់អ្នកសិក្សា និងនិស្សិតនៃសាកលវិទ្យាល័យ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


