ព័ត៌មានជាតិ
ក្រសួងអប់រំ និងសាកលវិទ្យាល័យអង់គ្លេសពិនិត្យលទ្ធភាពដាក់បញ្ចូលមុខវិជ្ជាអក្ខរកម្មហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា
ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ Cambridge មកពីចក្រភពអង់គ្លេសបាននិងកំពុងសិក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការបញ្ចូលមុខវិជ្ជាអក្ខរកម្មហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា។ ក្រៅពីនេះភាគីទាំងពីរក៏មានបំណងចង់សហការលើការអនុវត្តប្រព័ន្ធ ecosystem ក្នុងវិស័យអប់រំ ដោយរួមបញ្ចូលការពិនិត្យលើសៀវភៅសិក្សាគោល ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងសមត្ថភាពគរុកោសល្យសម្រាប់គ្រូបង្រៀន ការអភិវឌ្ឍស្ថាប័ន គណនេយ្យភាព អធិការកិច្ច ការផ្ដល់ហិរញ្ញប្បទានជាដើម។

កិច្ចសហការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងដំណើរទស្សនកិច្ចសិក្សារបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅសាកលវិទ្យាល័យ Cambridge នៃចក្រភពអង់គ្លេស។

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន ការពិភាក្សាអំពីវឌ្ឍនភាពថ្មីៗក្នុងការទទួលស្គាល់គុណភាពរបស់ Cambridge ក្នុងប្រព័ន្ធអប់រំ និងជាដៃគូអប់រំសកល។ ការសិក្សាអំពីគោលដៅរបស់និស្សិតសិក្សានៅសាកលវិទ្យាល័យ Cambridge និងនិន្នាការអប់រំឧត្តមសិក្សាក្នុងតំបន់។ ការពិនិត្យមើលលទ្ធភាពនៃការរួមបញ្ចូលកម្មវិធីបណ្តុះបណ្តាលរបស់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់គ្រូបង្រៀននៅកម្ពុជា។ ការស្វែងយល់ពីកម្មវិធីផ្ដល់អាហារូបករណ៍របស់សាកលវិទ្យាល័យ Cambridge ។ ការជំរុញលើកទឹកចិត្តសិស្ស-និស្សិតកម្ពុជាមកបន្តការសិក្សានៅសាកលវិទ្យាល័យ Cambridge និងការសិក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ រវាងសាកលវិទ្យាល័យ Cambridge និងក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការបញ្ចូលមុខវិជ្ជាអក្ខរកម្មហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា ការអនុវត្តប្រព័ន្ធ ecosystem ក្នុងវិស័យអប់រំ ដោយរួមបញ្ចូលការពិនិត្យលើសៀវភៅសិក្សាគោល ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងសមត្ថភាពគរុកោសល្យសម្រាប់គ្រូបង្រៀន ការអភិវឌ្ឍស្ថាប័ន គណនេយ្យភាព អធិការកិច្ច ថាផ្ដល់ហិរញ្ញប្បទាន ជាដើម។

នៅក្នុងឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រី្ត និងគណៈប្រតិភូ ក៏បានធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ និងបានស្វែងយលពីប្រវត្តិ និងស្ថាបត្យកម្មសំខាន់ៗរបស់សាកលវិទ្យាល័យ Cambridge ផងដែរ។
គួរបញ្ជាក់ថា សាកលវិទ្យាល័យ Cambridge ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១២០៩ ដែលជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យចំណាស់ជាងគេបំផុតរបស់ពិភពលោក និងមជ្ឈមណ្ឌលសិក្សាឈានមុខគេ។ អគារសាកលវិទ្យាល័យ Cambridge ដ៏ល្បីល្បាញទាក់ទាញបញ្ញវន្តពីជុំវិញពិភពលោក និងពានរង្វន់ណូប៊ែលដ៏ច្រើន។ ជាមួយគ្នានេះដែរ សារមន្ទីរ និងវត្ថុបុរាណដ៏មានតម្លៃជាច្រើន ផ្តល់នូវបរិយាកាសនៃការយល់ដឹងអំពីសកម្មភាពសិក្សារបស់អ្នកសិក្សា និងនិស្សិតនៃសាកលវិទ្យាល័យ៕
អត្ថបទ៖ សំអឿន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


