ព័ត៌មានជាតិ
ជៀសវាងឲ្យពលរដ្ឋកែតម្រូវចុះឡើងឈឺក្បាល រដ្ឋបាលខេត្តក្រចេះ ណែនាំស្ថាប័នអនុវត្តការងារអត្រានុកូលដ្ឋានត្រូវមានភាពច្បាស់លាស់
លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះបានណែនាំដល់ស្ថាប័នពាក់ព័ន្ធនានាដែលមានតួនាទី ជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ធ្វើការកុំអោយមានការស្រពិចស្រពិល មិនច្បាស់លាស់ ជៀសវាងបង្កាឱ្យកំហុសកើតឡើងចំពោះប្រជាពលរដ្ឋ នាំឱ្យប្រជាពលរដ្ឋជួបបញ្ហា និងមានការលំបាក ក្នុងការយកទៅប្រើប្រាស់ ហើយចំណាយពេលវេលាយូរសម្រាប់ការស្នើសុំកែតម្រូវ។

លោក ស្រេង សុភាព អភិបាលរងខេត្តបានលើកឡើងបែបបេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសអនុវត្តការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ជូនដល់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ក្រោមជាតិ រៀបចំឡើងដោយ នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តក្រចេះ។
ជាមួយនេះ លោក បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវតែមានស្មារតីបុរេសកម្ម និងសកម្មទៀងទាត់ និងត្រូវគោរពតាមពេលវេលា យកចិត្តទុកដាក់ឱ្យបានល្អ ដើម្បីទទួលបានពុទ្ធិ និងចំណេះដឹងបន្ថែមស្ដីពីច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីធានាឱ្យការអនុវត្តបានត្រឹមត្រូវ និងមានប្រសិទ្ធភាពប្រកបដោយគណនេយ្យភាព និងសុក្រឹត្យភាព។


អភិបាលរងខេត្តរូបនេះ មានប្រសាសន៍ថា ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនេះឡើង គឺក្នុងគោលបំណងសំខាន់ៗចំនួន ២ ៖ ទី១ គឺផ្សព្វផ្សាយឱ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីខ្លឹមសារនៃច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ ទី២ គឺ ពិនិត្យ និងពិភាក្សាអំពីឱកាសបញ្ហាប្រឈម និងតម្រូវការនានាសម្រាប់ជាមូលដ្ឋានរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ សំដៅធានាដល់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។ ហើយការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងការងារអត្តសញ្ញាណកម្ម គឺជាការងារអាទិភាពមួយដ៏សំខាន់របស់រដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្តបានយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមតួនាទី ភារកិច្ចរបស់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលសម្រេចបានលទ្ធផលល្អគួរឱ្យកត់សម្គាល់៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


