Connect with us

ព័ត៌មានអន្ដរជាតិ

ភឿថៃ ប្រកាសគាំទ្រភូមិចៃថៃ បង្កើតរដ្ឋាភិបាលថ្មី

បានផុស

នៅ

ទីបំផុត គណបក្សភឿថៃ បានប្រកាសថា ខ្លួនគាំទ្រគណបក្សភូមិចៃថៃ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ នេះបើតាមការផ្សាយរបស់ Khaosod នៅថ្ងៃសុក្រទី១៣ខែកុម្ភៈឆ្នាំ២០២៦។

(រូប៖ Khaosod)

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯទីស្នាក់ការបក្សភូមិចៃថៃក្នុងទីក្រុងបាងកក លោក Prasert Jantararuangtong អគ្គលេខាធិការបក្សភឿថៃ និយាយថា បក្សភឿថៃ ត្រៀមរួចជាស្រេចដើម្បីគាំទ្រភូមិចៃថៃ ក្នុងនាមជាបក្សស្នូលក្នុងការបង្កើតរដ្ឋបាលអាណត្តិក្រោយ។

(រូប៖ Khaosod)

សេចក្តីប្រកាសនេះធ្វើឡើងក្រោយលោក Anutin Charnvirakul មេបក្សភូមិចៃថៃ ជួបពិភាក្សាជាមួយបេក្ខជននាយករដ្ឋមន្ត្រីខាងបក្សភឿថៃលោក Yossanan Wongsa-sawat រួមជាមួយឥស្សរជនជាន់ខ្ពស់មកពីគណបក្សទាំងពីរ៕

(រូប៖ Khaosod)

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម