ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ អំពាវនាវឲ្យមានការគាំទ្រ ដល់ការកែប្រែរដ្ឋធម្មនុញ្ញ
ក្រោយទទួលបានលទ្ធផលមិនសមប្រកបក្នុងការបោះឆ្នោតសកលថ្ងៃទី៨ខែកុម្ភៈ ពេលនេះគណបក្សភឿថៃ បានអំពាវនាវឲ្យមានការគាំទ្រដល់ការកែប្រែរដ្ឋធម្មនុញ្ញថ្មី។

តាមការផ្សាយរបស់ Bangkok Post, គណបក្សភឿថៃ បានរៀបចំសន្និសីទកាសែតនៅទីស្នាក់ការបក្សក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកូកប្រកាសដល់គ្រប់គណបក្សនយោបាយ អ្នកតាក់តែងច្បាប់ ក្រុមអង្គការសង្គមស៊ីវិលនិងសាធារណជនទាំងឡាយ ឲ្យសហការគ្នាដើម្បីធានាថា ឆន្ទៈរបស់ប្រជាពលរដ្ឋដែលបង្ហាញតាមរយៈការធ្វើប្រជាមតិជាតិកាលពីថ្ងៃអាទិត្យ នឹងនាំទៅរកការតាក់តែងរដ្ឋធម្មនុញ្ញដែលមានលក្ខណៈប្រជាធិបតេយ្យពិតប្រាកដ។
លោក Chaturon Chaisang ប្រធានគណៈកម្មាធិការទំនាក់ទំនងការធ្វើប្រជាមតិនិងយុទ្ធនាការរដ្ឋធម្មនុញ្ញរបស់ប្រជាជននៃគណបក្សភឿថៃ បានថ្លែងថា សំឡេងឆ្នោត Yes បានបង្ហាញយ៉ាងច្បាស់ពីបំណងប្រាថ្នារបស់ពលរដ្ឋ ចង់បានច្បាប់រដ្ឋធម្មនុញ្ញថ្មី។ យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតបាន ៩៤% គឺមានអ្នកបោះឆ្នោតប្រហែល ១៩.៩ លាននាក់ បានគាំទ្រការតាក់តែងរដ្ឋធម្មនុញ្ញថ្មី ហើយតួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពី ២០ លាននាក់ នៅពេលការរាប់សន្លឹកឆ្នោតចប់ជាស្ថាពរ»។

លោកបញ្ជាក់ថា លទ្ធផលនេះឆ្លុះបញ្ចាំងថា ពលរដ្ឋដឹងយ៉ាងច្បាស់អំពីចំណុចខ្វះខាតនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ ដែលតាក់តែងដោយយោធា និងការទទួលស្គាល់រួមគ្នាអំពីភាពចាំបាច់នៃកំណែទម្រង់នយោបាយ ដើម្បីដោះស្រាយបញ្ហារបស់ប្រទេសជាតិឲ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបថា រដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ ជាច្បាប់តាក់តែងឡើងក្រោមការគ្រប់គ្រងរបស់យោធា ដែលក្រុមអ្នកប្រជាធិបតេយ្យយល់ថាមានចំណុចខ្វះខាត ដោយសារវាផ្តល់អំណាចច្រើនដល់ស្ថាប័នដែលមិនមែនកើតចេញពីការបោះឆ្នោត ដូចជា សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធា។

បន្ទាប់ពីប្រជាជនយល់ព្រមក្នុងជំហានទី១ សភាត្រូវធ្វើការកែសម្រួល មាត្រា ២៥៦ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ ដើម្បីបើកផ្លូវឲ្យមានការបង្កើត ក្រុមប្រឹក្សាតាក់តែងរដ្ឋធម្មនុញ្ញ (CDA) ដែលជាសភាធម្មនុញ្ញមានសមាជិកកើតចេញពីការបោះឆ្នោត។
ក្រោយពេលសភាអនុម័តលើការកែសម្រួលមាត្រានេះរួចហើយ ថៃត្រូវរៀបចំការបោះឆ្នោតប្រជាមតិលើកទី២ ដើម្បីសួរប្រជាជនថា៖ «តើអ្នកយល់ព្រមឲ្យមានការបង្កើត CDA ដើម្បីសរសេររដ្ឋធម្មនុញ្ញថ្មីទាំងស្រុងដែរឬទេ?»។

ប្រសិនបើប្រជាមតិទី២នេះជោគជ័យ នោះការបោះឆ្នោតជ្រើសរើសសមាជិក CDA នឹងប្រព្រឹត្តទៅ។ ក្រុមប្រឹក្សានេះនឹងចំណាយពេលប្រហែល ២៤០ ទៅ ៣០០ ថ្ងៃ ដើម្បីពិភាក្សា និងសរសេរខ្លឹមសារនៃរដ្ឋធម្មនុញ្ញថ្មីទាំងស្រុង។
នៅពេលសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីត្រូវបានសរសេររួចរាល់ វាមិនទាន់អាចប្រើប្រាស់បានភ្លាមៗទេ។ រដ្ឋាភិបាលត្រូវរៀបចំការបោះឆ្នោតប្រជាមតិលើកទី៣ ដើម្បីឲ្យប្រជាជនសម្រេចជាចុងក្រោយថា តើអ្នកយល់ព្រមទទួលយកសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីនេះជាផ្លូវការដែរឬទេ?
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


