ព័ត៌មានជាតិ
TVET 1.5M ៖ អ្នកនាំពាក្យក្រសួងការងារ ជំរុញឲ្យរៀនជំនាញខ្លី ដើម្បីឱកាសការងារឆាប់រហ័ស
ភ្នំពេញ ៖ ដើមឆ្នាំ២០២៦នេះ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន ប្រជាពលរដ្ឋ និងបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យមកចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញខ្លីរយៈពេលត្រឹម ៤ខែ ដើម្បីទទួលបានជំនាញបច្ចេកទេសជាក់ស្តែង និងបង្កើនឱកាសរកចំណូលកាន់តែប្រសើរ។

លោក ស៊ុន មេសា បញ្ជាក់ថា វគ្គសិក្សារយៈពេលខ្លី ៤ខែ គឺជាជម្រើសសមស្របសម្រាប់យុវជន និងអតីតពលករ ដែលចង់មានជំនាញសមស្របនឹងតម្រូវការទីផ្សារក្នុងស្រុក ដោយមិនចាំបាច់ចំណាយពេលយូរ ប៉ុន្តែអាចទទួលបានជំនាញជាក់ស្តែង និងឱកាសការងារបានឆាប់រហ័ស។

សូមរំលឹកថា កម្មវិធី TVET 1.5M ផ្តល់ការបណ្ដុះបណ្ដាលលើវិស័យចំនួន ១០ ជាមួយ ៤៥ ជំនាញ រួមមាន វិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្ដសាល, មេកានិចទូទៅ/មេកានិចរថយន្ដ, ធុរកិច្ច និងព័ត៌មានវិទ្យា, សេវាកម្ម, បរិក្ខារត្រជាក់ និងកម្ដៅ, ទេសចរណ៍ និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលរៀបចំឡើងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង និងទិសដៅអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

គិតត្រឹមខែមករា ឆ្នាំ២០២៦ មានសិស្សស្នើចុះឈ្មោះសរុប ១៥៦,៤៧០ នាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌ចំនួន ៦៦,៨៣០ នាក់។ សិស្សដែលកំពុងរៀន និងបានបញ្ចប់ការសិក្សាសរុបមាន ៩៤,៥១៣ នាក់ ក្នុងនោះ ៤៥,៩២៦ នាក់ជាអ្នកមានបណ្ណសមធម៌។ ក្នុងចំណោមអ្នកបញ្ចប់ការសិក្សាមានចំនួន ៥៤,៣៣០ នាក់ ទទួលបានការងារធ្វើរួចហើយដែលក្នុងនោះមានសិស្សចំនួន ២៨,៣៨៣ នាក់ជាមានបណ្ណសមធម៌។

អ្នកនាំពាក្យរូបនេះក៏បានបន្តអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋដែលមិនទាន់មានជំនាញបច្ចេកទេស ឬចង់បង្កើនជំនាញបន្ថែម រួសរាន់ចុះឈ្មោះសិក្សា ដើម្បីបង្កើនសមត្ថភាព និងធានាបាននូវចំណូលប្រកបដោយស្ថិរភាពក្នុងអនាគត។

គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


