ព័ត៌មានជាតិ
ADB បន្តគាំទ្រកម្ពុជា លើការអភិវឌ្ឍវិស័យ TVET និងកម្លាំងពលកម្មជំនាញ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ពីការបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងការលើកកម្ពស់គុណភាពកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។

នេះជាការបញ្ជាក់របស់លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំកម្ពុជា ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ ព្រមទាំងគោលនយោបាយជាតិស្តីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (NTVET)។

ក្នុងជំនួបនោះ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាង ADB និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍជំនាញ កម្លាំងពលកម្ម និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ លោកបានគូសបញ្ជាក់ថា វិស័យ TVET និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ ១,៥លាននាក់ កំពុងដើរតួនាទីសំខាន់ក្នុងការបំប្លែងកម្លាំងពលកម្ម និងផ្តល់ឱកាសឱ្យយុវជនទទួលបានជំនាញស្របតាមតម្រូវការឧស្សាហកម្ម។

ជាការឆ្លើយតប លោកស្រី យ៉ាស្មីន ស៊ីឌីគី បានកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានបង្ហាញការប្តេជ្ញាចិត្តបន្តគាំទ្រការអនុវត្តគោលនយោបាយ និងកម្មវិធីយុទ្ធសាស្ត្រនានាក្នុងវិស័យការងារ និង TVET។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រីកកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល និងការអភិវឌ្ឍសាលា TVET នៅតំបន់គោលដៅសំខាន់ៗបន្ថែមទៀត។
ជាមួយនឹងកិច្ចពិភាក្សាប្រកបដោយការស្ថាបនា លោក ហេង សួរ បានបញ្ជាក់ថា ក្រសួងការងារ បានត្រៀមខ្លួនបន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយ ADB ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស និងកសាងកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាក្នុងរយៈពេលវែង៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


