Connect with us

នយោបាយ

ឧប.ហ៊ុន ម៉ានី៖ ៤៧ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា បានបិទទំព័រខ្មៅងងិតនៃសង្រ្គាមស៊ីវិល ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពពលរដ្ឋរីកចម្រើនជាលំដាប់

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្នាក់ការគណបក្សឃុំព្រៃក្រសាំង និងប្រកាសបញ្ជូលសមាជិកគណបក្សថ្មី មកពីឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ការអញ្ជើញចូលរួមមានវត្តមាននៃកម្មវិធីនេះរួមមាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក ឃុំ សមាជិកថ្មីសរុប ៣១៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដោយលោកប្រធានគណៈកម្មាធិការគណបក្សឃុំភ្នំតូច ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មី, ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់សម្តេចប្រធានគណបក្ស និងសម្តេចអនុប្រធានបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ឃុំភ្នំតូច ដែលមានវត្តមានក្នុងពិធីនេះ។

បន្ថែមពីលើនេះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដែលរយៈពេល ៤៧ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់គណបក្ស ប្រទេសជាតិបានបិទទំព័រខ្មៅងងឹតនៃការសង្រ្គាម មានការអភិវឌ្ឍលើគ្រប់វិស័យ និងជាពិសេសគឺបានធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែរីកចម្រើនជាលំដាប់។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា នៅពេលដែលបងប្អូនជួបប្រទះការលំបាក ឬវិបត្តិផ្សេងៗ គឺគណបក្សតែងតែមានវត្តមានក្បែរបងប្អូនជានិច្ច។

នាចុងបញ្ចប់ ឯកឧត្តមក៏បានផ្តាំផ្ញើសូមឱ្យសមាជិក សមាជិកាទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត រួមមាន ទៅចុះឈ្មោះបោះឆ្នោត ពិនិត្យបញ្ជីឈ្មោះ និងត្រៀមឯកសារចាំបាច់នានា ក៏ដូចជាចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជូនគណបក្សនាពេលខាងមុខផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម