Connect with us

ព័ត៌មានអន្ដរជាតិ

ចិន-រុស្ស៊ី អបអរសាទរក្នុងឱកាស​បើក​មហា​សន្និបាត​​ដ៏​ធំ​បំផុតរបស់​កូរ៉េខាងជើង

បានផុស

នៅ

ប្រទេសចិន និងរុស្ស៊ី បានបញ្ជាក់ជាថ្មីនូវសម្ព័ន្ធភាពប្រពៃណីរបស់ខ្លួនជាមួយកូរ៉េខាងជើង តាមរយៈការផ្ញើលិខិតអបអរសាទរក្នុងឱកាសបើកមហាសន្និបាតបក្សពលករកូរ៉េ ដែលប្រារព្ធឡើង​រៀងរាល់​៥ឆ្នាំម្តង។

លោក គីម​ ជុងអ៊ុន (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាសន្និបាតនេះគឺជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតរបស់ប្រទេស ដែលបានប្រារព្ធ​​ឡើង​នៅ​ថ្ងៃព្រហស្បតិ៍​​​​ទី​១៩​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ ដើម្បីកំណត់គោលដៅគោលនយោបាយសំខាន់ៗលើវិស័យសេដ្ឋកិច្ច ការពារជាតិ និងវិស័យសំខាន់ៗផ្សេងទៀត។ វា​គឺជាការជួបជុំលើកដំបូងបំផុតគិតចាប់តាំងពីឆ្នាំ២០២១មក។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នា​ថ្ងៃសុក្រ។

នៅក្នុងលិខិតផ្ញើជូនលោក គីម ជុងអ៊ុន រុស្ស៊ី​បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរជួយ​ឲ្យ​ពួកគេអាចប្រឆាំងនឹង «សម្ពាធពីខាងក្រៅ» និងធានាបាននូវស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនេះ បក្សកុម្មុយនិស្តចិនបានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានចូលដល់ «យុគសម័យប្រវត្តិសាស្ត្រថ្មី» និងបានបង្ហាញពីបំណងក្នុងការបង្កើនការផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងរដ្ឋ និងលើកកម្ពស់សន្តិភាពក្នុងតំបន់តាមរយៈការពង្រឹងទំនាក់ទំនង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម