Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ បដិសេធសំណើសុំបញ្ជាក់សញ្ញាបត្រមកពីក្រៅប្រទេស ២០ ករណី ដោយសារខុសលក្ខខណ្ឌ

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​អះអាងថា ​មាន​សំណើសុំ​បញ្ជាក់​សញ្ញាបត្រ​មកពី​ក្រៅប្រទេស ចំនួន ២០ ករណី ​ត្រូវបាន​បដិសេធ​មិនអាច​បញ្ជាក់ជូន​បាន​ដោយសារ​ខុស​លក្ខខណ្ឌ​ ខណៈ​មាន​សំណើ​ជាង​ ៨០០ ​សន្លឹក ​ត្រូវបាន​បញ្ជាក់​រួចរាល់​ចាប់តាំងពី​ឆ្នាំ​ ២០១៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សេចក្ដីជូនដំណឹង​ស្តីពី​ការបញ្ជាក់​សញ្ញាបត្រ​មក​ពី​ក្រៅប្រទេស​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២០ ​កុម្ភៈ លោក​បណ្ឌិតសភាចា​រ្យ ហង់​ជួន​ ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ​បានឱ្យដឹងថា ​សំណើសុំ​បញ្ជាក់​សញ្ញាបត្រ​ចំនួន ២០ ករណី​ ដែល​ក្រសួង​មិន​អាច​ចេញ​ការ​បញ្ជាក់ជូន​បាន ដោយសារ ១.ក្រសួង​មិនអាច​ទាក់ទង​គ្រឹះស្ថាន​អប់រំ​នៅក្រៅ​ប្រទេស​ដែល​ចេញ​សញ្ញាបត្រ ក្នុងនោះ គ្រឹះស្ថាន​អប់រំ​មួយចំនួន​មិនមាន​អាសយដ្ឋាន​ច្បាស់លាស់ ឬ​ជា​អង្គភាព​សាសនា​មិនមាន​ការទទួលស្គាល់​ពី​ស្ថាប័ន​ថ្នាក់ជាតិ ​, ២.ឯកសារ​គាំទ្រ​ដែល​ភ្ជាប់​មកជា​មួយ ដូចជា​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​ពាក់ព័ន្ធ​មិនមានក្នុង​គល់បញ្ជី ក្នុងករណី​អ្នកស្នើសុំ​ធ្លាប់​សិក្សា​ក្នុងប្រទេស​កម្ពុជា និង ៣.មិនមាន​និក្ខេបបទ​បញ្ចប់​ការសិក្សាថ្នាក់បណ្ឌិត​។

យ៉ាងណាក៏ដោយ ​លោកឧបនាយករដ្ឋមន្ត្រី​ បាន​បន្តថា​ ចាប់តាំងពី​ឆ្នាំ ២០១៣ រហូតដល់​បច្ចុប្បន្ន ក្រសួង​ បានបញ្ជាក់​សញ្ញាបត្រ​មក​ពី​ក្រៅប្រទេស​ចំនួន ៨៨៤២ សន្លឹក​។

លោកឧបនាយករដ្ឋមន្ត្រី​ បាន​បន្តទៀតថា ​ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព និង​បង្ក​ភាពងាយស្រួល នៅក្នុង​ការស្នើសុំ​ការបញ្ជាក់​សញ្ញាបត្រ​មកពី​ក្រៅប្រទេស​ អ្នកស្នើសុំ​ ត្រូវ​ទំនាក់ទំនង​មក​នាយកដ្ឋាន​គ្រប់គ្រង​ឧ​ត្ត​ម​សិក្សា​ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ ទទួលបន្ទុក​ពិនិត្យ និង​បញ្ជាក់​សញ្ញាបត្រ​របស់​និស្សិត ដែល​បានបញ្ចប់​ការសិក្សា និង​ទទួល​សញ្ញាបត្រ​មកពី​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នៅក្រៅ​ប្រទេស​។ ដោយឡែក ការពិនិត្យ និង​វាយតម្លៃ​សញ្ញាបត្រ​ផ្នែក​សុខាភិបាល ជា​សមត្ថកិច្ច​របស់​ក្រសួងសុខាភិបាល​។

ជាមួយគ្នានេះ​ អ្នកស្នើសុំ​បញ្ជាក់​សញ្ញាបត្រ​ ត្រូវបំពេញ​ពាក្យស្នើសុំ តាមរយៈ QR code ដូច​មាននៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង (​ឬ​មាននៅ​ទំព័រ​បន្ទាប់​ នៃ​សេចក្តីជូនដំណឹង​នេះ​) ព្រមទាំង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ជា​ទម្រង់ PDF ឱ្យបាន​គ្រប់​ចំនួន រួច​បញ្ជូនទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​តេ​ឡេ​ក្រាម លេខ ០៦៦ ៨២០ ០៤០​។ អ្នកស្នើសុំ​ ត្រូវ​ទាក់ទង និង​សាកសួរ​ព័ត៌មាន​បន្ថែម តាមរយៈ​តេ​ឡេ​ក្រាម នេះ ឬ​តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៤៥៦៤៥៨​ អ្នកស្នើសុំ​ត្រូវ​នាំយក​ឯកសារ​ច្បាប់ដើម ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​មន្ត្រី​ទទួលបន្ទុក មានដូចជា ​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យម​សិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​មានតម្លៃ​ស្មើ​ច្បាប់ដើម និង​ច្បាប់​ថតចម្លង​មាន​បញ្ជាក់​ពី​អង្គភាព​ដែល​ចេញ​សញ្ញាបត្រ សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​ពាក់ព័ន្ធ​ច្បាប់ដើម (​ជា​ភាសា​អង់គ្លេស​)

​ព្រឹត្តិបត្រ​ពិន្ទុ​ច្បាប់ដើម (​ជា​ភាសា​អង់គ្លេស​)​លិខិតឆ្លងដែន និង​ទិដ្ឋាការ​ស្នាក់នៅ​គ្រប់​ឆ្នាំ​អំឡុងពេល​សិក្សា របាយការណ៍​ស្រាវជ្រាវ (​ចំណងជើង មាតិកា ខ្លឹមសារ​សង្ខេប ឯកសារយោង (​បើសិនជា មាន​)) លិខិតបញ្ជាក់​ទីលំនៅ (​សម្រាប់​ជនជាតិ​បរទេស​)​។

លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​បញ្ជាក់ថា​ ដើម្បីឱ្យ​ដំណើរការ​បញ្ជាក់​សញ្ញាបត្រ​ពី​ក្រៅប្រទេស​កាន់​តែ​មាន​ប្រសិទ្ធភាព ក្រសួង​អប់រំ យុវជន និង​កីឡា ​សូម​ស្នើ​សាមីជន​ដែល​បានដាក់​ពាក្យស្នើសុំ មេត្តា​ផ្តល់​គ្រប់​ឯកសារ​ពាក់ព័ន្ធ៕

អត្ថបទ ​៖​ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម