ព័ត៌មានជាតិ
ក្រសួងអប់រំ បង្កើតកម្មវិធីទូរស័ព្ទឆ្លាតវៃជួយកុមារតូចៗ ហាត់សរសេរអក្សរ និងលេខខ្មែរ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត
ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីទូរស័ព្ទឆ្លាតវៃ «Khmer PenPal» បង្កើតឡើងដោយកូនខ្មែរ ជួយកុមារតូចៗ ក្នុងការហាត់សរសេរអក្សរ និងលេខខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។

Khmer PenPal គឺជាកម្មវិធីទូរស័ព្ទឆ្លាតវៃ (AI) បង្កើតឡើងដោយកូនខ្មែរ ដែលត្រូវបានអភិវឌ្ឍន៍ដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ និងដេប៉ាតឺម៉ង់វិស្វកម្មព័ត៌មានវិទ្យា និងទំនាក់ទំនង។





បើតាមក្រសួងអប់រំ កម្មវិធីទូរស័ព្ទឆ្លាតវៃ ត្រូវបានរចនាឡើងដើម្បីជួយកុមារតូចៗ ឱ្យចេះសរសេរអក្សរ និងលេខខ្មែរបានត្រឹមត្រូវម្ដងមួយគំនូសៗ ស្របតាមក្បួនខ្នាតសរសេរផ្លូវការដែលដកស្រង់ចេញពីសៀវភៅពុម្ពរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លក្ខណៈពិសេស និងដំណោះស្រាយរបស់ Khmer PenPal រួមមាន ការកែតម្រូវភ្លាមៗ ទាន់ពេលវេលា ព្រោះថា ជារឿយៗ ការហាត់សរសេរតែងតែជាការលំបាក និងគួរឱ្យធុញ។ ម្យ៉ាងវិញទៀត ថ្នាក់រៀនមានសិស្សច្រើនធ្វើឱ្យការណែនាំពីគ្រូ ឬមាតាបិតា មិនបានដិតដល់។ Khmer PenPal ចូលមកបំពេញចន្លោះប្រហោងនេះ ដោយផ្តល់ការកែតម្រូវភ្លាមៗ ពេលកុមារកំពុងសរសេរ ជួយឱ្យពួកគេកែចំណុចខុសបានទាន់ពេល និងកសាងទម្លាប់ល្អតាំងពីដំបូង។
រៀនតាមរយៈការលេង (Gamification) ដែលកម្មវិធីនេះប្រែក្លាយការហាត់សរសេរទៅជាហ្គេមអប់រំដ៏រីករាយ ដែលតម្រូវឱ្យកុមារឆ្លងកាត់ពិភព វគ្គ និងកម្រិតផ្សេងៗ ដើម្បីបំបាត់ភាពធុញទ្រាន់។ មានមុខងារតាមដានសម្រាប់មាតាបិតាដែលអនុញ្ញាតឱ្យអ្នកអាណាព្យាបាលតាមដានការវិវឌ្ឍន៍របស់កូនៗ បានយ៉ាងងាយស្រួល តាមរយៈរបាយការណ៍ស្ថិតិសង្ខេបដើម្បីគាំទ្រការសិក្សានៅផ្ទះ និងមានមុខងារគ្រប់គ្រងថ្នាក់សម្រាប់សាលារៀនជួយលោកគ្រូអ្នកគ្រូឱ្យអាចតាមដាន និងវាយតម្លៃលទ្ធផលសិក្សារបស់សិស្សម្នាក់ៗ បានយ៉ាងច្បាស់លាស់ ទោះបីជាក្នុងថ្នាក់មានសិស្សច្រើនក៏ដោយ។
ក្រសួងអប់រំ បានបញ្ជាក់ថា គោលដៅចម្បងរបស់ Khmer PenPal គឺចូលរួមគាំទ្រប្រព័ន្ធអប់រំនៅកម្ពុជា ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយភាសាខ្មែរក្នុងយុគសម័យឌីជីថល ដោយជឿជាក់ថាបច្ចេកវិទ្យាគឺជាជំនួយការដ៏មានប្រសិទ្ធភាពក្នុងការបំពេញបន្ថែមលើវិធីសាស្ត្របង្រៀនបច្ចុប្បន្ន។
ក្រសួងអប់រំ សូមស្វាគមន៍ជានិច្ចចំពោះកិច្ចសហប្រតិបត្តិការជាមួយសាលារៀន ស្ថាប័នអប់រំ ដៃគូបច្ចេកវិទ្យាអប់រំ (EdTech) អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីរួមចំណែកសម្រេចគោលដៅអប់រំជាតិ និងជំរុញគំនិតផ្ដួចផ្ដើម នៃការសិក្សាតាមបែបឌីជីថល៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


