ព័ត៌មានអន្ដរជាតិ
មុនពិភាក្សានៅហ្សឺណែវ, អាមេរិក គំរាមអ៊ីរ៉ង់ ខ្លាំងៗ សង្កត់តុចរចា
មុនពិភាក្សាគ្នានៅប្រទេសស្វីស, សហរដ្ឋអាមេរិក បានគំរាមខ្លាំងៗទៅអ៊ីរ៉ង់ ជាការសង្កត់តុចរចា ស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។

អាមេរិក-អ៊ីរ៉ង់ នឹងចរចាគ្នាក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃព្រហស្បតិ៍ទី២៦ខែកុម្ភៈ ប៉ុន្តែមុនកិច្ចពិភាក្សាចាប់ផ្តើម ទីក្រុងវ៉ាស៊ីនតោន ដូចជាដាក់សម្ពាធខ្លាំងណាស់ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ប្រកាសក្តែងៗថា អ៊ីរ៉ង់នឹងកើតរឿងធំ បើមិនព្រមចរចាកម្មវិធីមីស៊ីល។
តាមសម្តីលោក Rubio ដែលដកស្រង់យកផ្សាយដោយសារព័ត៌មាន Times of Israel, ប្រទេសអ៊ីរ៉ង់កំពុងព្យាយាមបង្កើត មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ហើយការចរចានៅថ្ងៃព្រហស្បតិ៍ជាមួយអ៊ីរ៉ង់ នឹងផ្តោតសំខាន់លើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់តែម្តង។

លោកព្រមានថា អ៊ីរ៉ង់ត្រូវតែចរចាអំពីកម្មវិធីមីស៊ីលរបស់ខ្លួន។ ការដែលអ៊ីរ៉ង់ទទូចមិនព្រមពិភាក្សាអំពីមីស៊ីលផ្លោង គឺជាបញ្ហាដ៏ធំធេងបំផុត។
ទន្ទឹមនោះ អនុប្រធានាធិបតីអាមេរិក JD Vance ក៏ចេញមុខអះអាងដែរថា ទីក្រុងវ៉ាស៊ីនតោន មើលឃើញអស់ហើយនូវព័ស្តុតាងដែលថា អ៊ីរ៉ង់កំពុងព្យាយាមកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហារដឹកនាំដោយអាមេរិក កាលពីខែមិថុនាឆ្នាំមុន។

លោក Vance ប្រាប់ក្រុមអ្នកយកព័ត៌មាន៖ «គោលការណ៍គឺសាមញ្ញណាស់៖ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ ប្រសិនបើពួកគេព្យាយាមកសាងអាវុធនុយក្លេអ៊ែរឡើងវិញ វានឹងបង្កបញ្ហាដល់យើង។ តាមពិតទៅ យើងបានឃើញព័ស្តុតាងដែលថា ពួកគេព្យាយាមធ្វើរឿងនោះអស់ទៅហើយ»។
មុននេះទៀតសោត ប្រមុខសេតវិមាន ដូណាល់ ត្រាំ ក៏ព្រមានដែរថា អ៊ីរ៉ង់កំពុងសំងំអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលបាញ់ដល់ដីអាមេរិក ដូច្នេះលោកនឹងមិនអនុញ្ញាតឲ្យប្រទេសដែលគាំទ្រភេរវកម្មលេខមួយលើពិភពលោក» នេះ មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។
យ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានច្រានចោលការចោទប្រកាន់នេះរួចទៅហើយ ដោយថាជា «ព័ត៌មានក្លែងក្លាយ»។ លោកបញ្ជាក់ថា មីស៊ីលរបស់អ៊ីរ៉ង់មានលក្ខណៈការពារតែប៉ុណ្ណោះ និងត្រូវបានកំណត់កម្រិតចម្ងាយបាញ់ត្រឹម ២០០០គីឡូម៉ែត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


