ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បដិសេធការចោទប្រកាន់ ដែលថា ខ្លួនកំពុងអភិវឌ្ឍមីស៊ីលបាញ់ដល់ដីអាមេរិក
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានច្រានចោលការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា ទីក្រុងតេហេរ៉ង់កំពុងអភិវឌ្ឍមីស៊ីលដែលអាចបាញ់ដល់ដីអាមេរិក ដោយលោកបានហៅការចោទប្រកាន់នេះថាជា «ព័ត៌មានក្លែងក្លាយ»។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ India Today កាលពីថ្ងៃពុធទី២៥ខែកុម្ភៈឆ្នាំ២០២៦ លោក Araghchi បានបញ្ជាក់ថា មីស៊ីលរបស់អ៊ីរ៉ង់មានលក្ខណៈការពារតែប៉ុណ្ណោះ និងត្រូវបានកំណត់កម្រិតចម្ងាយបាញ់ត្រឹម ២០០០គីឡូម៉ែត្រ។ ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីលោកត្រាំ បានព្រមានពីលទ្ធភាពប្រើប្រាស់វិធានការយោធា និងបានចោទប្រកាន់អ៊ីរ៉ង់ថាកំពុងស្វែងរកមហិច្ឆតាដ៏អាក្រក់តាមរយៈកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយ។
ការប្រឈមមុខដាក់គ្នាផ្នែកការទូតនេះ កើតឡើងស្របពេលដែលលោក Araghchi ដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងហ្សឺណែវ ដើម្បីចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលជុំទី៣ ជាមួយសហរដ្ឋអាមេរិក។ ទោះបីជាលោកត្រាំ បានព្រមានអ៊ីរ៉ង់កុំឲ្យព្យាយាមស្តារកម្មវិធីអាវុធឡើងវិញក៏ដោយ ក៏លោក Araghchi បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនបានបង្កសង្គ្រាមមុននោះទេ ប៉ុន្តែគ្រាន់តែការពារខ្លួនពីការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិកកាលពីឆ្នាំមុនប៉ុណ្ណោះ។ លោកបានថ្លែងថា «យើងបានត្រៀមខ្លួនរួចជាស្រេច មិនមែនដោយសារយើងចង់បានសង្គ្រាមទេ ប៉ុន្តែដោយសារយើងចង់បង្ការវា»។
ដ្បិតមានភាពតានតឹងក៏ដោយ ក៏ភាគីទាំងពីរបានបង្ហាញសញ្ញាវិជ្ជមានតាមរយៈការចរចាដែលបានធ្វើឡើងនាពេលកន្លងមក។ លោក Araghchi បានសម្តែងក្តីសង្ឃឹមថា នឹងអាចសម្រេចបាននូវ «កិច្ចព្រមព្រៀងដ៏ត្រឹមត្រូវ និងមានតុល្យភាព» នៅក្នុងកិច្ចចរចានាថ្ងៃព្រហស្បតិ៍នេះ ដោយលោកបញ្ជាក់ថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយសំណួរ និងដោះស្រាយការព្រួយបារម្ភនានា ប៉ុន្តែនឹងមិនបោះបង់សិទ្ធិក្នុងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិវិធីឡើយ។ កិច្ចចរចាជុំថ្មីនេះ ត្រូវបានរំពឹងថានឹងបន្តពង្រឹងគោលការណ៍ណែនាំដែលបានព្រមព្រៀងគ្នាកាលពីជុំមុន ដើម្បីឈានទៅរកកិច្ចព្រមព្រៀងជាស្ថាពរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


