Connect with us

ព័ត៌មានជាតិ

សហព័ន្ធ​កីឡា​ទោចក្រយាន​ គ្រោង​នឹង​រៀបចំ​កម្មវិធី​សប្បុរសធម៌​ «ជិះកង់​ដើម្បី​កុមារ​កម្ពុជា»​ ជា​លើក​ទី៣​

បានផុស

នៅ

សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ គ្រោង​នឹង​រៀបចំ​កម្មវិធី​សប្បុរសធម៌​ «ជិះកង់​ដើម្បី​កុមារ​កម្ពុជា»​ ជា​លើក​ទី៣​ នៅ​ថ្ងៃ​សៅរ៍​ ទី៣០​ ខែ​ឧសភា ​ឆ្នាំ​២០២៦​ ខាង​មុខ​នេះ​ដើម្បី​រៃអង្គាស​ថវិក​ឧបត្ថម្ភ​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​អង្គរជួយ​សម្រួល​ដល់​ការ​ព្យាបាល​កុមារក្រីក្រ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​តំណាង​ (ផេកសហព័ន្ធ)

នេះ​មិន​មែន​ជា​លើក​មួយ​សម្រាប់​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ និង​អ្នក​ស្រឡាញ់​កីឡា​ជិះកង់​នោះ​ឡើយ​ ពោល​សកម្មភាព​សប្បុរសធម៌ផ្សេងៗ​ និង​រួម​ទាំង​ការ​រៃអង្គាស​ថវិកា​ជួយ​ដល់​សង្គម​ មន្ទីរពេទ្យ​ គឺ​មាន​ជា​ច្រើន​លើក​មក​ហើយ​នា​ពេល​កន្លង។​ ជា​ថ្មី​ទៀត​នេះ​សហព័ន្ធ​រួម​ទាំង​សប្បរសជន​ជា​ច្រើន​ទៀត​នឹង​រៀបចំ​កម្មវិធី​ជិះកង់​ដើម្បី​កុមារ​កម្ពុជា​ ជា​លើក​ទី៣​ នៅ​ថ្ងៃ​ទី៣០​ ឧសភា​ ២០២៦​ ខាង​មុខ​នេះ។​ ដូច្នេះ​សាធារណៈ​ជន​ និង​សប្បុរសជន​ដែល​ចង់​ចូលរួម​ជិះ​កម្សាន្ត​សប្បាយ​ផង​ និង​ចង់​ជួយ​ជា​ថវិកា​អាច​ទំនាក់ទំនង​មក​កាន់​ហ្វេសបុកផេក​សហព័ន្ធ​ផ្ទាល់​ដើម្បី​ទទួល​ដំណឹង​ឲ្យ​បាន​កាន់​តែ​ច្បាស់​អំពី​កម្មវិធី​នេះ​។​

ចំពោះ​ថវិកា​ដែល​នឹង​ប្រមូល​បាន​ពី​សប្បរសជន​គឺ​ត្រូវ​ប្រគល់​ជូន​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ខេត្ត​សៀមរាប​ ដើម្បី​សម្រួល​ដល់​ការ​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​កុមារ​ៗ​ដោយ​មិន​គិត​ថវិកា។​ ការ​ចូលរួម​របស់​សាធារណៈ​ជន​គឺ​ជា​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​កុមារ​ក្រីក្រ​លំបាក។​

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ជិះកង់​ដើម្បី​កុមារ​កម្ពុជា​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៣០​ ឧសភា​ ២០២៦​ ដោយ​ត្រូវ​ជិះ​ពី​រាជធានីភ្នំពេញ​ទៅ​កាន់​ខេត្ត​សៀមរាប។​ បើ​ចាប់​អារម្មណ៍​អាច​ទំនាក់ទំនង​ទៅ​កាន់​ហ្វេសបុក​ផេក​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម