កីឡា
អ្នកចុះឈ្មោះចូលរួមការប្រកួតប្រណាំងកង់ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» បានជិត១០០នាក់ហើយ
សហព័ន្ធកីឡាទោចក្រយានបានឲ្យដឹងថា គិតមកដល់ពេលនេះអ្នកចុះឈ្មោះចូលរួមការប្រកួតប្រណាំងកង់ក្នុងព្រឹត្តិការណ៍ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» បានជិត ១០០នាក់ហើយ ស្របពេលការទទួលចុះឈ្មោះនៅតែបន្ត។

អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន លោក នូ ចំរើន បានឲ្យដឹងថា ព្រឹត្តិការណ៍លើកស្ទួយវិស័យទេសចរណ៍នៅខេត្តព្រះសីហនុមានអ្នកចុះឈ្មោះបានប្រហែលជិត ១០០នាក់ហើយនៅពេលនេះ។ សហព័ន្ធជឿជាក់ថានឹងមានអ្នកចុះឈ្មោះចូលរួមប្រកួតបន្ថែមទៀត ពីព្រោះសន្ទុះនៃការគាំទ្រវិស័យកីឡាទោចក្រយានបានកំពុងកើនឡើង និងជាព្រឹត្តិការណ៍កម្សាន្តសប្បាយលើកស្ទួយវិស័យទេសចរណ៍ផង។

សហព័ន្ធក៏នៅតែបន្តទទួលការចុះឈ្មោះពីមហាជនផងដែរដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ដែលនឹងធ្វើនៅខេត្តព្រះសីហនុលើកនេះ។ ចូលរួមលើកស្ទួយវិស័យកីឡាក្នុងស្រុកឲ្យកាន់តែផុលផុស និងបង្កើនការផ្សព្វផ្សាយឲ្យបានដល់ភ្ញៀវជាតិ-អន្តរជាតិបន្ថែមទៀត។

ប្រសិនបើមហាជនចង់ចុះឈ្មោះចូលរួមការប្រកួតប្រណាំងកង់ភ្នំ ចម្ងាយ ៣០គីឡូម៉ែត្រអាចទាក់ទងទៅកាន់សហព័ន្ធបាន។ ការចុះឈ្មោះចូលរួមមិនតម្រូវឲ្យបង់ថវិកានោះទេស្របពេលអ្នកឈ្នះទទួលបានប្រាក់រង្វាន់លើកទឹកចិត្តទៀតផង។ ព្រឹត្តិាករណ៍ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» ខាងផ្នែកប្រណាំងកង់ភ្នំនេះនឹងធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥៕

ផ្នែកកង់ភ្នំ
អត្ថបទ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


