កីឡា
២០០នាក់ពី ៩ ប្រទេស ជិះកង់ដោយជោគជ័យពីភ្នំពេញ ទៅ សៀមរាប ដើម្បីមន្ទីរពេទ្យកុមារអង្គរ
កីឡាករ កីឡាការិនីចំនួន ២០០ នាក់ មកពី ៩ ប្រទេសផ្សេងគ្នាបាននាំគ្នាជិះកង់ដោយជោគជ័យពីរាជធានីភ្នំពេញ ទៅ ទីរួមខេត្តសៀមរាប ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ ២០២៦ លើចម្ងាយផ្លូវ ៣១០ គីឡូម៉ែត្ររៀបចំដោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្រោមជជំនួយឧបត្ថម្ភគាំទ្រដោយ សម្ព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI)។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថា នេះជាលើកទី៣ ដែលព្រឹត្តិការណ៍ជិះកង់ដើម្បីទាំងអស់គ្នា លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជិះកង់ដើម្បីកុមារកម្ពុជាអបអរទិវាជិះកង់ពិភពលោក និងទិវាកុមារអន្តរជាតិ»។ ចំនួនអ្នកជិះកង់ចុះឈ្មោះចូលរួមត្រឹមតែ ១៨០ នាក់នេះ ប៉ុន្តែមានអ្នកចូលរួមដែលមិនបានចុះឈ្មោះរហូតដល់ ២០០នាក់។ ពេលទៅដល់ខេត្តសៀមរាប មានអ្នកចូលរួមជិះកង់អមដំណើរកាន់តែច្រើនថែមទៀត។

លោក នូ ចំរើន បានបញ្ជាក់ថា ចំពោះគោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីទាំងអស់គ្នានេះធ្វើឡើងដើម្បីអបអរសាទរទិវាជិះកង់ពិភពលោក ៣ មិថុនា និងទិវាកុមារអន្តរជាតិ ១ មិថុនា ព្រមទាំងការជិះកង់ដើម្បីសហគម និងជួយរៃអង្គាសថវិកា សម្ភារជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ព្រមទាំងបន្តបំផុសការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជូនដល់កីឡាករ កីឡាការិនី និងមហាជនឱ្យចូលរួមលេងកីឡាជិះកង់ ដើម្បីសុខភាព មិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

តាមរយៈការរៀបចំនេះ សហព័ន្ធចង់ឱ្យក្រុមជិះកង់នៅខេត្តបានចូលរួមសហការគ្នា ក្នុងដំណើរជិះកង់កម្សាន្ត ដើម្បីគោលដៅសប្បុរសធម៌ និងការជិះកង់ចម្ងាយឆ្ងាយទៅកាន់ខេត្តសៀមរាប ក៏ដូចជាគោលដៅរួមចំណែកដល់ការផ្សព្វផ្សាយវិស័យកីឡាជិះកង់ និងវិស័យទេសចរណ៍នៅខេត្តសៀមរាបផងដែរ។ តំណាងសហព័ន្ធបានចាត់ទុក ព្រឹត្តិការណ៍ជិះកង់ដ៏ធំនេះជាការលើកស្ទួយវិស័យកីឡាទោចក្រយានកម្ពុជាឱ្យមានសកម្មភាពកាន់តែផុសផុលឡើងបន្ថែមទៀត។

ជាមួយគ្នានេះ លោក នូ ចំរើន សូមថ្លែងអំណរគុណដល់ថ្នាក់អាជ្ញាធរមូលដ្ឋានទាំងអស់ដែលមានចាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប ដែលបានសម្រួលចរាចរណ៍ប្រកបដោយសុវត្ថិភាព ហើយក៏សូមអរគុណដល់ប្រជាពលរដ្ឋដែលទទួលស្វាគមន៍នៅតាមដងផ្លូវ។



អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


