កីឡា
ឱកាសល្អ ជិះកង់ដើម្បី ទេសចរណ៍ ចូលរួមដោយសេរី ពីភ្នំពេញ ទៅ ខេត្តតាកែវ
ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍ចាប់ពីរាជធានីភ្នំពេញ ទៅកាន់ ខេត្តតាកែវ ដែលមានចម្ងាយ ៧៨ គីឡូម៉ែត្រ ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ឲ្យលូតលាស់ក្នុងសន្តិភាព។

ព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៦ ដើម្បីរួមចំណែកអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ផង និងដើម្បីជំរុញការផ្សព្វផ្សាយពីតំបន់គោលដៅទេសចរណ៍ប្រាសាទ ភ្នំជីសូរ្យ និងបង្ហាញពីការឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ ព្រមទាំងឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សខ្វះខាត។

សម្រាប់អ្នកចុះឈ្មោះចូលរួមនោះមិនតម្រូវឲ្យបង់ថវិកាឡើយពោលគឺអាចចូលរួមដោយសេរី។ ជាពិសេស អ្នកចុះឈ្មោះចូលរួម ៧០០ នាក់ដំបូង នឹងទទួលបានអាវយឹតចំនួន ១ ហើយសម្រាប់អ្នកចុះឈ្មោះចាប់ពី ៧០១ ឡើងទៅមិនទទួលបានអាវយឹតទេ។ បន្ថែមលើនេះ អ្នកចូលរួមទទួលបានអាហារសម្រន់ពេលព្រឹក ភេសជ្ជៈ និងអាហារថ្ងៃត្រង់។
ចំពោះអ្នកចុះឈ្មោះចំនួន ៧០០ នាក់ ដំបូងអាចទៅទទួលយកអាវយឹត នៅថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៦ ចាប់ពីម៉ោង ៩ ព្រឹករហូតដល់ ម៉ោង ៥ ល្ងាច នៅទីស្តីការក្រសួងទេសចរណ៍។ អ្វីដែលអ្នកចូលរួមត្រូវត្រៀមគឺ មានស្បែកជើងប៉ាតាសម្រាប់ឡើងភ្នំជីសូរ្យ និងត្រៀមកង់សម្រាប់ជិះដោយខ្លួនឯង។
សូមបញ្ជាក់ថា កន្លែងជួបជុំចេញដំណើរនៅទីស្តីការក្រសួងទេសចរណ៍ ដែលត្រូវចេញដំណើរនៅវេលាម៉ោង ៥ ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៦៕

អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


