កីឡា
សហព័ន្ធកីឡាទោចក្រយាន បើកការចុះឈ្មោះអ្នកចង់ចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម
សហព័ន្ធកីឡាទោចក្រយាន បានប្រកាសដល់សាធារណៈជនពិសេសអ្នកដែលស្រឡាញ់ចូលចិត្តកីឡាប្រណាំងកង់អាចចុះឈ្មោះចូលរួមប្រកួតលើវិញ្ញាសាកង់គួកផ្នែកបុរសទូទៅ (Men Road Bike Open) ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅឯខេត្តព្រះសីហនុ។

ផ្លូវត្រូវប្រណាំង
នៅខេត្តព្រះសីហនុ នឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម អំឡុងថ្ងៃទី៩ ដល់ ១៣ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយដើម្បីបង្ហាញពិភពលោកថាកម្ពុជាជាព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពដល់មនុស្សគ្រប់គ្នា។ ព្រឹត្តិការណ៍ខាងលើនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី១៣ ខែមករា ឆ្នាំ២០២៦ ។

វិញ្ញាសាកង់គួក
ជាមួយគ្នាក្នុងនោះផងដែរដោយទទួលបានកិច្ចសហការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលមានរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរទេសចរណ៍ខេត្ត សហព័ន្ធកីឡាទោចក្រយានកម្ពុជា ជម្រាបជូនដល់អ្នកស្នេហាកីឡាទោចក្រយានទាំងអស់មេត្តាជ្រាបថា សហព័ន្ធនឹងរៀបចំការប្រណាំងកង់លើវិញ្ញាសាកង់គួកផ្នែកបុរសទូទៅ (Men Road Bike Open) ចម្ងាយផ្លូវ ៧២គីឡូម៉ែត្រ (ចំនួន ២ជុំក្នុង ១ជុំចម្ងាយ ៣៦គីឡូម៉ែត្រ)។
ការចុះឈ្មោះចូលរួមប្រកួតមិនមានបង់ប្រាក់នោះទេចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ និងអាចទំនាក់ទំនងសួរព័ត៌មានតាមរយៈលេខទូរសព្ទ-តេលេក្រាម 086 684 015។
ប្រាក់រង្វាន់ជយលាភី៖
-លេខ១ ពាន១ និងប្រាក់រង្វាន់អម ២,០០០,០០០៛
-លេខ២ ពាន១ និងប្រាក់រង្វាន់អម ១,២០០,០០០៛
-លេខ៣ ពាន១ និងប្រាក់រង្វាន់អម ៨០០,០០០៛៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


