ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ៖ «យើងនឹងកម្ទេចឧស្សាហកម្មផលិតមីស៊ីលអ៊ីរ៉ង់ឲ្យខ្ទេចហ្មត់ និងបំផ្លាញកងទ័ពជើងទឹកអ៊ីរ៉ង់ឲ្យរលាយសូន្យ»
តាមរយៈវីដេអូ៨នាទី បង្ហោះលើបណ្តាញសង្គម Truth Social នៅថ្ងៃសៅរ៍ទី២៨ខែកុម្ភៈ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់ថា អាមេរិក ចូលដៃជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារអ៊ីរ៉ង់។

ក្នុងនោះដែរលោកនិយាយថា៖ «យើងនឹងកម្ទេចមីស៊ីលរបស់ពួកគេ ហើយកម្ទេចឧស្សាហកម្មផលិតមីស៊ីលរបស់ពួកគេឲ្យខ្ទេចហ្មត់រាបស្មើដល់ដី។ យើងនឹងបំផ្លាញកងទ័ពជើងទឹករបស់ពួកគេឲ្យរលាយសូន្យ។ យើងនឹងធានាថា ក្រុមភ្នាក់ងារភេរវករប្រូកស៊ី មិនអាចបង្កអស្ថិរភាពដល់តំបន់ឬពិភពលោកបានទៀតឡើយ។
លោកបន្តថា៖ «យើងនឹងធានាថា អ៊ីរ៉ង់មិនអាចទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ វាគឺជាសារដ៏សាមញ្ញបំផុត៖ ពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរជារៀងរហូត។ របបមួយនេះនឹងដឹងក្នុងពេលឆាប់ៗនេះថា នរណាក៏ដោយ កុំមកហ៊ានសាកកម្លាំង និងអំណាចដ៏ខ្លាំងក្លារបស់កងទ័ពសហរដ្ឋអាមេរិកឲ្យសោះ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


