ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍កាន់តែក្ដៅ! អ៊ីរ៉ង់ប្រកាសដាច់ខាតមិនចរចាជាមួយអាមេរិកទៀតទេ
លោក Ali Larijani មន្ត្រីសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ និងជាជាទីប្រឹក្សាសំខាន់របស់អតីតមេដឹកនាំកំពូលលោក Ayatollah Ali Khamenei បានប្រកាសតាមរយៈការបង្ហោះលើបណ្តាញសង្គម X ថា ប្រទេសអ៊ីរ៉ង់នឹងមិនចរចាជាមួយសហរដ្ឋអាមេរិកទៀតឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាថ្ងៃទី២ខែមីនាឆ្នាំ២០២៦។

លោក Larijani ដែលជាបុគ្គលដ៏មានឥទ្ធិពលបំផុតម្នាក់ បានធ្វើការអត្ថាធិប្បាយនេះ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលថា អ៊ីរ៉ង់បានទាក់ទងទៅអាមេរិកតាមរយៈអ្នកសម្របសម្រួល ដើម្បីសុំបន្តការចរចាឡើងវិញ។ លោក Larijani បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កងកម្លាំងអ៊ីរ៉ង់ «មិនមែនជាអ្នកចាប់ផ្តើមការឈ្លានពាននោះទេ»។
លោក Larijani បានរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាបានធ្វើឲ្យតំបន់ធ្លាក់ក្នុងភាពចលាចល ហើយឥឡូវនេះកំពុងធ្វើឲ្យបាត់បង់ជីវិតបន្ថែមទៀតនៃកងទ័ពអាមេរិក។ លោកបានបន្តថា លោកត្រាំ កំពុងគិតខុសហើយ និងកំពុងផ្លាស់ប្តូរពាក្យស្លោក «America First» ទៅជា «Israel First» វិញ ដោយបានលះបង់ជីវិតទាហានអាមេរិក ដើម្បីតែមហិច្ឆតាអំណាចរបស់អ៊ីស្រាអែល។
សូមជម្រាបថា ពិភពលោកកំពុងធ្លាក់ចូលទៅក្នុងភាពតក់ស្លុត នៅពេលដែលសន្តិភាពតាមរយៈការចរចាការទូតត្រូវរលាយសាបសូន្យ ហើយជំនួសមកវិញដោយគ្រាប់បែក និងគ្រាប់មីស៊ីល។ នៅថ្ងៃទី២៨ខែកុម្ភៈ ផ្ទៃមេឃលើប្រទេសអ៊ីរ៉ង់ត្រូវបានញ៉ាំងដោយអណ្តាតភ្លើងនៃគ្រាប់យុទ្ធភណ្ឌរបស់អាមេរិក និងអ៊ីស្រាអែល ដែលបានកម្ទេចទាំងឃ្លាំងអាវុធ និងផ្តាច់ជីវិតមេដឹកនាំកំពូលរបស់ពួកគេ។ ក្នុងកំហឹងសងសឹកដ៏ខ្លាំងក្លា អ៊ីរ៉ង់មិនបាននៅស្ងៀមឡើយ ដោយបានបាញ់មីស៊ីលរាប់រយគ្រាប់ដូចភ្លៀងរលឹម គ្របដណ្តប់លើផ្ទៃមេឃនៃប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅទូទាំងតំបន់ឈូងសមុទ្រ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoពីUN! ប្រមុខការទូតកម្ពុជា បកអាក្រាតយោធាថៃកំពុងទន្ទ្រានកាន់កាប់ជ្រៅចូលទឹកដីកម្ពុជាទោះមានបទឈប់បាញ់


