Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ ប្រតិបត្តិការបច្ចុប្បន្នជា «ការកម្ដៅសាច់ដុំ» ហើយ​ព្រមាន​វាយប្រហារទ្រង់ទ្រាយធំ​​ខ្លាំង​ឆាប់ៗ

បានផុស

នៅ

ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមាន​ថា សហរដ្ឋអាមេរិកមិនទាន់ឈានដល់ចំណុចកំពូលនៃយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់នៅឡើយទេ ខណៈ​ប្រតិបត្តិការបច្ចុប្បន្នគ្រាន់តែជា «ការកម្ដៅសាច់ដុំ» ប៉ុណ្ណោះ ដោយលោកបានបញ្ជាក់ថា «រលកយក្ស» នៃការវាយប្រហារនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

លោកដូណាល់ ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់សារព័ត៌មាន CNN នាថ្ងៃទី​២​ខែ​មីនា​ឆ្នាំ​២០២៦ លោកត្រាំ​​បានអះអាងថា ទោះបីជាមានប្រតិបត្តិការកំពុងបន្តក៏ដោយ ក៏សហរដ្ឋអាមេរិក​មិនទាន់បានចាប់ផ្តើមវាយប្រហារខ្លាំង​នៅឡើយទេ ហើយលោកបានព្យាករ​ថាការបង្កើនកម្លាំងវាយប្រហារទ្រង់ទ្រាយធំនឹងកើតឡើង។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីការសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei ដែលបានធ្វើ​ឲ្យ​រដ្ឋាភិបាលអ៊ីរ៉ង់ស្ថិតក្នុងស្ថានភាពអន្តរកាល។

លោកត្រាំ​​ក៏បានកត់សម្គាល់ពីភាពមិនច្បាស់លាស់ជុំវិញរចនាសម្ព័ន្ធគ្រប់គ្រងបច្ចុប្បន្ននៅក្នុងទីក្រុងតេហេរ៉ង់ ដោយលោកបានទទួលស្គាល់ថា វ៉ាស៊ីនតោន​ក៏មិនដឹង​​ថាអ្នកណានឹងក្លាយជាមេដឹកនាំថ្មីរបស់ប្រទេសនេះ ឬអ្នកណានឹងត្រូវគេជ្រើស​តាំង​នោះដែរ។

សូម​ជម្រាប​ថា ទន្ទឹម​នឹង​ការ​លើក​ឡើង​នេះ លោកត្រាំ​ក៏​បាន​ប្រកាស​ផង​ដែរ​​ថា លោក​មិនច្រានចោលការបញ្ជូនកងទ័ពជើងគោកអាមេរិកទៅកាន់ប្រទេសអ៊ីរ៉ង់ឡើយ ពោល​គឺ​មិនមានការស្ទាក់ស្ទើរដូចប្រធានាធិបតីមុនៗ ទោះបីជាលោកយល់ថាវា «ប្រហែលជា» មិនចាំបាច់ក៏ដោយ។ លោកបាន​សង្កត់​ធ្ងន់​​ថា គោលដៅធំបំផុតគឺការកម្ទេចសមត្ថភាពមីស៊ីល បំផ្លាញកងទ័ពជើងទឹកអ៊ីរ៉ង់​ឲ្យ​ខ្ទេចខ្ទី បញ្ឈប់មហិច្ឆតានុយក្លេអ៊ែរ និងផ្តាច់ការផ្តល់មូលនិធិដល់កងទ័ពភេរវករ​នៅក្រៅប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម