ព័ត៌មានអន្ដរជាតិ
កម្តៅកាន់តែខ្លាំង! លោកត្រាំប្រកាសថា អាចប្រើជម្រើសបញ្ជូនទ័ពជើងគោកវាយអ៊ីរ៉ង់
ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសមិនច្រានចោលការបញ្ជូនកងទ័ពជើងគោកអាមេរិកទៅកាន់ប្រទេសអ៊ីរ៉ង់ឡើយ ដោយលោកបានបញ្ជាក់ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទទី២ខែមីនាឆ្នាំ២០២៦ថា លោកនឹងពិចារណាលើចំណាត់ការនេះ ប្រសិនបើចាំបាច់ ដើម្បីសម្រេចគោលដៅយោធា។

ថ្លែងទៅកាន់សារព័ត៌មាន New York Post លោកត្រាំបាននិយាយថា លោកមិនមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់កម្លាំងទ័ពជើងគោកដូចប្រធានាធិបតីមុនៗនោះទេ ទោះបីជាលោកយល់ថាវា «ប្រហែលជា» មិនចាំបាច់ក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា គោលដៅធំបំផុតគឺការកម្ទេចសមត្ថភាពមីស៊ីល បំផ្លាញកងទ័ពជើងទឹកអ៊ីរ៉ង់ឲ្យខ្ទេចខ្ទី បញ្ឈប់មហិច្ឆតានុយក្លេអ៊ែរ និងផ្តាច់ការផ្តល់មូលនិធិដល់កងទ័ពភេរវករនៅក្រៅប្រទេស។
សាររបស់រដ្ឋបាលលោកត្រាំអំពីរយៈពេលនៃ «ប្រតិបត្តិការ Epic Fury» បានបង្ហាញពីការប្រែប្រួលយ៉ាងខ្លាំងក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ។ កាលពីព្រឹកថ្ងៃសៅរ៍ លោកត្រាំបានពណ៌នាយុទ្ធនាការនេះថាជាប្រតិបត្តិការដ៏ធំធេង និងកំពុងបន្ត ហើយបានប្រាប់អ្នកយកព័ត៌មានថា វាអាចនឹងបញ្ចប់ក្នុងរយៈពេលត្រឹមតែពីរឬបីថ្ងៃប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃអាទិត្យ លោកបានប្តូរមកនិយាយថា វាអាចប្រើពេលប្រហែលបួនសប្តាហ៍ ហើយរហូតដល់ថ្ងៃច័ន្ទ លោកបានបញ្ជាក់ជាថ្មីថាវាអាចនឹងអូសបន្លាយពីបួនទៅប្រាំសប្តាហ៍ ឬអាចយូរជាងនេះ ដើម្បីធានាថា គោលដៅទាំងអស់ត្រូវបានសម្រេច។
ចំណែកឯរដ្ឋមន្ត្រីការពារជាតិ លោក Hegseth និងឧត្តមសេនីយ៍ Dan Caine បានសង្កត់ធ្ងន់ថា បេសកកម្មកម្ទេចមហិច្ឆតានុយក្លេអ៊ែរ និងហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់ គឺជា «ការងារដ៏លំបាក និងស្មុគស្មាញ» ដែលមិនអាចកំណត់ពេលវេលាច្បាស់លាស់បានឡើយ។
ជម្លោះនេះបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន រួមទាំងការស្លាប់របស់មេដឹកនាំកំពូល Ayatollah Ali Khamenei ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៥៥៥នាក់បានស្លាប់ រួមទាំងកុមារជាង ១០០នាក់នៅក្នុងសាលាបឋមសិក្សាមួយកន្លែងក្នុងក្រុង Minab ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់បានសម្លាប់មនុស្ស ៣១នាក់។ ចំណែកឯសមាជិកយោធាអាមេរិក ៦នាក់ និងមនុស្ស ១១នាក់នៅអ៊ីស្រាអែលបានបាត់បង់ជីវិត ក្រោយការវាយប្រហារសងសឹកពីសំណាក់អ៊ីរ៉ង់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


