សន្តិសុខសង្គម
កម្លាំងចម្រុះខេត្តសៀមរាប បន្តចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់ ៧ កន្លែង និងឡដុតធ្យូង ១ កន្លែង ក្នុងស្រុកបន្ទាយស្រី និងស្រុកវ៉ារិន
កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦ ថ្មីៗ នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានបន្តដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់ ៧ កន្លែង និងឡដុតធ្យូង ១ កន្លែង ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ដោយម្ចាស់អាជីវកម្មណានៅតែបន្តសកម្មភាពល្មើសច្បាប់តទៅទៀត នឹងត្រូវប្រឈមមុខនឹងចំណាត់ការតាមនីតិវិធីច្បាប់ជាធរមាន គ្មានការលើកលែងឡើយ។


លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ បានចុះណែនាំ និងបញ្ឈប់មិនឲ្យមាន និងមិនឲ្យធ្វើសិប្បកម្មកែច្នៃខុសច្បាប់បន្តទៀត ប៉ុន្តែទីតាំងខាងលើពួកគាត់នៅតែបន្ដធ្វើសិប្បកម្មកែច្នៃនេះដោយខុសច្បាប់ដដែល។ ដូច្នេះ ក្នុងនាម មន្ត្រីជំនាញ ក្រុមការងារពាក់ព័ន្ធនឹងធ្វើការអនុវត្តតាមផ្លូវច្បាប់ ដោយរឹបអូសម៉ាស៊ីនកែច្នៃ និងឈើខុសច្បាប់ទាំងនេះជាដាច់ខាត។


លោកក៏បានស្នើឲ្យមានការបង្កើតសហគមន៍ឡធ្យូងគំរូមួយនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលសហគមន៍នេះ នឹងតម្រូវឲ្យប្រើប្រាស់តែប្រភេទឈើក្នុងស្រុកមិនប៉ះពាល់ដល់ព្រៃឈើធម្មជាតិ ឬព្រៃសហគមន៍ ដូចជា ដើមស្វាយចន្ទី ឫស្សី និងត្រឡោកដូងជាដើម។


ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះ បានចុះត្រួតពិនិត្យជាក់ស្ដែងលើទីតាំងសរុបចំនួន ៨ មានសិប្បកម្មឈើ ៧ កន្លែង និងឡដុតធ្យូង ១ កន្លែង។ ក្នុងនោះ ក្រុមការងារចម្រុះ បានសម្រេចដកហូតនូវឧបករណ៍បម្រើឲ្យសកម្មភាពកែច្នៃឈើជាច្រើនរួមមាន ៖ ម៉ាស៊ីនតាប ៤ គ្រឿង , ម៉ាស៊ីនវាល ៣ គ្រឿង , ម៉ាស៊ីនច្រៀក ៤ គ្រឿង , ម៉ាស៊ីនភ្លើង ៤ គ្រឿង , ម៉ាស៊ីនខ្យល់ , ម៉ាស៊ីនកាត់ឈើ និងឧបករណ៍ក្រឡឹងមួយចំនួនទៀត។ ជាមួយគ្នានោះ ក្រុមការងារ ក៏បានដកហូតឈើប្រណិត និងឈើលេខ ១ ចំនួន ២ ទីតាំង ជាប្រភេទឈើកំណាត់សម្រាប់ដុតធ្យូង ព្រមទាំងសសរឈើមួយចំនួនដែលម្ចាស់បានរត់គេចខ្លួនបាត់។


ក្រៅពីការដកហូត អាជ្ញាធរខេត្តសៀមរាប បានតម្រូវឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្មកែច្នៃផលអនុផលព្រៃឈើជាបន្ទាន់។ ដោយឡែកចំពោះករណីឡធ្យូងក្នុងដែនអភិរក្ស ស្ថិតនៅភូមិពើងឆ័ត្រ អាជ្ញាធរ បានចុះផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពផងដែរ៕
អត្ថបទ ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


