ព័ត៌មានអន្ដរជាតិ
តើនរណា អាចជួយបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់បាន?
នៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៦ មហាអំណាចលេខ១លើលោកគឺ សហរដ្ឋអាមេរិក ចាប់ដៃជាមួយសម្ព័ន្ធមិត្តអ៊ីស្រាអែល បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់ ឈានដល់សម្លាប់បានមេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាម Ali Khamenei។

ទង្វើនេះ បានអុជបញ្ឆេះភ្លើងសង្គ្រាមទូទាំងតំបន់មជ្ឈិមបូព៌ា នាំឲ្យមានការច្បាំងគ្នា មីស៊ីលហោះប្រសាច បាញ់ស្រោចដាក់គ្នាដូចទឹកភ្លៀង។
មិនមែនតែការប្រើយោធាទេ អ៊ីរ៉ង់ ក៏បានប្រើអាវុធសេដ្ឋកិច្ចផងដែរ តាមរយៈការបិទច្រកសមុទ្រ Homuz ធ្វើឲ្យតម្លៃប្រេងនិងទំនិញជាសកល ឡើងថ្លៃកប់ពពក។
អស់រយៈពេលមួយសប្តាហ៍ហើយ គេនៅមិនទាន់ឃើញសញ្ញាធូរស្រាលទេក្នុងសង្គ្រាមនេះ ខណៈភាគីជម្លោះប្តេជ្ញារៀងៗខ្លួនថា នឹងប្រយុទ្ធតស៊ូដល់ទីបញ្ចប់។

ដូច្នេះមានសំណួរថា បើសហរដ្ឋអាមេរិកដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ ជាអ្នកធ្វើសង្គ្រាមផ្ទាល់ហើយនោះ តើនរណាទៅអាចជួយពន្លត់ភ្លើងសង្គ្រាមនេះបាន?
លោក Mark Cancian អ្នកវិភាកនៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) លើកឡើងថា គឹចិន ដែលមានសមត្ថភាពគ្រប់គ្រាន់ ជួយបញ្ឈប់សង្គ្រាមនេះបាន។
ចិនគឺជាមហាអំណាចតែមួយគត់ដែលមានឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយយ៉ាងខ្លាំងលើអ៊ីរ៉ង់។ ទីក្រុងប៉េកាំង គឺជាអ្នកទិញប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់ និងជាអ្នកផ្តល់បច្ចេកវិទ្យាសំខាន់ៗ។ ប្រសិនបើចិនដាក់សម្ពាធសេដ្ឋកិច្ច ឬដើរតួជាអ្នកធានាក្នុងកិច្ចចរចាថ្មី អ៊ីរ៉ង់អាចនឹងយល់ព្រមដកថយ។

អ្វីដែលគួរឲ្យកត់សម្គាល់គឺ ចិនធ្លាប់ទទួលបានជោគជ័យក្នុងការធ្វើឲ្យអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត ត្រូវរ៉ូវគ្នាកាលពីឆ្នាំ២០២៣ ដូច្នេះពិភពលោកកំពុងសម្លឹងមើលទីក្រុងប៉េកាំងម្តងទៀត។
រុស្ស៊ី ក៏ត្រូវបានគេមើលឃើញថា ជាតួអង្គសំខាន់ដែរទោះកំពុងជាប់ដៃក្នុងសង្គ្រាមអ៊ុយក្រែន ព្រោះទំនាក់ទំនងយោធារវាងរុស្ស៊ីនិងអ៊ីរ៉ង់មានភាពជិតស្និទ្ធបំផុត។ រុស្ស៊ីអាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីបញ្ចុះបញ្ចូលមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ឲ្យងាកមករកការចរចា ជាថ្នូរនឹងការគាំទ្រផ្នែកយោធា ឬបច្ចេកវិទ្យាផ្សេងៗ។

គេក៏មិនអាចមើលរំលងដែរចំពោះបណ្តាប្រទេសអារ៉ាប់ ដែលពួកគេតែងតែដើរតួជា «ស្ពានមិត្តភាព» សម្ងាត់រវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់។
អ្នកធំជាងគេ ដែលអាចបញ្ឈប់សង្គ្រាមនេះបានលឿនបំផុត គឺលោក ត្រាំ ខ្លួនឯងតែម្តង។ ប្រធានាធិបតីអាមេរិករូបនេះ តែងតែលើកឡើងថា លោកចង់បានកិច្ចព្រមព្រៀង មិនមែនសង្គ្រាមដែលចំណាយប្រាក់វាល់លានដុល្លារឡើយ។ ប្រសិនបើលោកយល់ថា គោលដៅយោធាសម្រេចបានហើយ លោកអាចនឹងប្រកាសជ័យជម្នះ និងឈានទៅរកការចរចាឡើងវិញភ្លាមៗ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


