ព័ត៌មានអន្ដរជាតិ
លោកត្រាំ គំរាមគុយបា ថា អាចជាគោលដៅបន្ទាប់ ក្រោយបញ្ចប់នៅអ៊ីរ៉ង់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បន្តគំរាមកំហែង ផ្តួលរំលំរដ្ឋាភិបាលគុយបា ដោយបញ្ជាក់ថាសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសនោះអាចកើតឡើង បន្ទាប់ពីរដ្ឋបាលរបស់លោកបានបញ្ចប់ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។
ថ្លែងនៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ អំឡុងពេលទស្សនកិច្ចរបស់ក្រុមបាល់ទាត់ Inter Miami ប្រធានាធិបតី ត្រាំ បានអរគុណដល់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក្នុងការចាត់ចែងការងារដ៏អស្ចារ្យលើប្រទេសគុយបា។ នេះបើតាមការចេញផ្សាយរបស់ Al Jazeera នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។

លោកលើកឡើងថា៖ «អ្វីដែលកំពុងកើតឡើងលើប្រទេសគុយបា គឺអស្ចារ្យណាស់។ ហើយយើងគិតថា យើងចង់បញ្ចប់រឿងនេះ [អ៊ីរ៉ង់] ជាមុនសិន។ ប៉ុន្តែអ្វីដែលជាបញ្ហា វានៅត្រង់ពេលវេលាប៉ុណ្ណោះ»។
លោក ត្រាំនិងសម្ព័ន្ធមិត្តតែងតែគំរាមកំហែងទីក្រុងហាវ៉ាណា (Havana) ដោយបង្កើនសម្ពាធផ្នែកសេដ្ឋកិច្ច ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលកុម្មុយនីស្តរបស់ប្រទេសនេះ។
បន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីខែមករា លោក ត្រាំ លើកឡើងថា ការផ្គត់ផ្គង់ប្រេងរបស់ប្រទេសនេះ ទៅកាន់ប្រទេសគុយបា ដែលជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កោះនេះ ស្ថិតនៅក្រោមទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ នឹងត្រូវកាត់ផ្តាច់ទាំងស្រុង។
រដ្ឋាបាលលោក ត្រាំ បានបណ្តុះបណ្តាលកម្លាំងយោធាដ៏លើសលប់ ដើម្បីជំរុញអាទិភាពអាមេរិកនៅជុំវិញពិភពលោក រួមទាំងនៅអាមេរិកឡាទីនផងដែរ។
លោកធ្លាប់និយាយថា៖ «មើលទៅប្រទេសគុយបាត្រៀមខ្លួនរួចហើយ ក្នុងការដួលរលំនាពេលអនាគតដ៏ខ្លីខាងមុខនេះ»។
លោកលើកឡើងពីការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោកថា៖ « យើងទទួលបានជោគជ័យយ៉ាងខ្លាំងតាមវិធីផ្សេងៗគ្នាជាច្រើន។ ខ្ញុំបានបង្កើតយោធា និងកសាងពួកគេឡើងវិញ នៅក្នុងអាណត្តិដំបូងរបស់ខ្ញុំ។ យើងកំពុងប្រើប្រាស់ច្រើនជាងអ្វីដែលខ្ញុំចង់ប្រើប្រាស់! នៅពេលយើងចាប់ផ្តើមប្រើប្រាស់ យើងបានរកឃើញថាវាពិតជាដំណើរការល្អមែន»។
លោកបន្ថែមថា៖ « ពេលយើងក្រឡេកមើលប្រទេសវ៉េណេស៊ុយអេឡា ហើយក្រឡេកមើល Midnight Hammer (ប្រតិបត្តិការយោធាដែលបើកការវាយប្រហារយ៉ាងច្បាស់លាស់ប្រឆាំងនឹងនុយក្លេអ៊ែរ)ក្នុងប្រទេសអ៊ីរ៉ង់ វាបានកំណត់ឈុតឆាកយ៉ាងល្អសម្រាប់យើងដែលកំពុងធ្វើនៅពេលនេះ វាពិតជាអស្ចារ្យណាស់»៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


