Connect with us

សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មបន្ត​ណែនាំ​ដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ​ និងដេប៉ូចែកចាយ ​លក់ប្រេង​ទៅតាមតម្លៃដែល​បាន​កំណត់

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម ​នៅ​ថ្ងៃ​ទី ​០៩ ខែមីនា ឆ្នាំ ២០២៦ ​បាន​ណែនាំ​ឱ្យ​ស្ថានីយ ​និង​ដេប៉ូ​ចែកចាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត ​ត្រូវ​លក់ប្រេង​ទៅ​តាម​តម្លៃ​ដែល​បាន​ដាក់​បង្ហាញ​ជា​សា​ធារណៈ ​ដើម្បី​ធានា​នូវ​តម្លាភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការណែ​នាំ​របស់​ក្រសួងពាណិជ្ជកម្ម​ធ្វើ​ឡើង​ ​បន្ទាប់​ពី​មានស្ថានីយប្រេងឥន្ធនៈ ​និង​ដេប៉ូ​ចែក​ចាយ​មួយ​ចំនួន​ បាន​ឆ្លៀត​ឱកាស​ដំឡើងថ្លៃ​ប្រេងហួសហេតុ​ អំឡុងពេលនៃ​បញ្ហា​សង្គ្រាមឈូង​សមុទ្រ។

​ក្រសួងពាណិជ្ជកម្ម ណែនាំឱ្យស្ថានីយលក់ប្រេងឥន្ធនៈ ​និងដេប៉ូចែកចាយ ​ត្រូវធានាសុក្រឹតភាព នៃគុណភាព និងបរិមាណ​ប្រេងដែល​ត្រូវ​លក់ជូនអតិថិជន និងត្រូវជូនដំណឹងមុនយ៉ាងតិចមួយថ្ងៃមកមន្ទីររ៉ែ និងថាមពល ឬមន្ទីរ​ពាណិជ្ជកម្ម និងអាជ្ញាធរពាក់ពាក់ព័ន្ធ ក្នុងករណីប្រេងឥន្ធនៈអស់ពីសន្និធិ (ស្តុក) ឬមានបំណង​ផ្អាក​លក់​ប្រេងជាបណ្ដោះអាសន្ន។

ក្រសួងពាណិជ្ជកម្មកម្ពុជា ​បានប្រកាសថា ​តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី ០៨ ដល់ថ្ងៃទី១០​ ខែមីនា ត្រូវបានកំណត់ស្របតាមរូប​មន្តកំណត់​តម្លៃ​ដែលបាន​ព្រម​ព្រៀង​ជា​មួយ​ក្រុមហ៊ុនប្រេងឥន្ធនៈ ​និង​ផ្អែក​លើការប្រែប្រួលតម្លៃប្រេងលើទីផ្សារក្នុងតំបន់ និងអន្តរ​ជាតិ។​

​តម្លៃប្រេងសាំងធម្មតា ​លក់រាយ ​៤៤០០ រៀល ​ក្នុងមួយលីត្រ ​ខណៈប្រេងម៉ាស៊ូត ​៥១៥០ ​រៀល ​ក្នុង​មួយ​លីត្រ ​ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ​ខែមីនា ឆ្នាំ ២០២៦។

​បណ្តាស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ​អាចលក់ប្រេងក្នុង​តម្លៃ​ណាមួយដែល​ទាបជាង​តម្លៃ​ដែល​បានកំណត់ខាងលើ​ ដោយអាស្រ័យលើស្ថានភាព​ប្រកួត​ប្រជែង​ជាក់ស្តែងនៅលើទីផ្សារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម