សេដ្ឋកិច្ច
តម្លៃប្រេងសាំងលក់រាយកើនឡើង ២៥០ រៀល មួយលីត្រ
តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយបន្តកើនឡើងនៅថ្ងៃអង្គារទី ១៩ ឧសភា ២០២៦ ក្នុងនោះប្រេងសាំងធម្មតាលក់ចេញក្នុងតម្លៃ ៥៤០០ រៀល កើនឡើង ២៥០រៀល ក្នុងមួយលីត្រ ចំណែកឯប្រេងម៉ាស៊ូតមានតម្លៃ ៥៤៥០ រៀល ក្នុងមួយលីត្រ កើនឡើង ២៥០ រៀល ប្រៀបធៀបនឹងការប្រកាសកាលថ្ងៃអង្គារ ទី១២ សប្ដាហ៍មុន។

ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃនេះនឹងអនុវត្តចាប់ពីថ្ងៃទី ១៩ ឧសភា ២០២៦ រហូតដល់ការជូនដំណឹងថ្មី ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការឧបត្ថម្ភធន និងបញ្ចុះពន្ធអាករផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងនិន្នាការកើនឡើងថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ព្រមទាំងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
រដ្ឋាភិបាលបានបញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ, បញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀតក្នុងមួយលីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លារ ក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លារក្នុង១បារ៉ែល, បញ្ចុះពន្ធនាំចូលដល់សូន្យ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត ដល់សូន្យ។
បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មកសូន្យ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


