Connect with us

សេដ្ឋកិច្ច

​តម្លៃ​ប្រេង​លក់រាយ​ធ្លាក់​ចុះ ​១៥០ ​រៀល​ មួយ​លីត្រ​

បានផុស

នៅ

តម្លៃប្រេងឥន្ធនៈ​លក់រាយ​នៅ​តាម​ស្ថានីយ​បាន​ធ្លាក់ចុះ​ ១៥០ រៀល ​នៅ​ថ្ងៃពុធទី​ ២៧ ឧសភា ​២០២៦ ​ធៀបនឹងការប្រកាសកាលពីសប្ដាហ៍មុន​ ​ក្នុង​នោះ​ប្រេងសាំងធម្មតា​លក់​ចេញ​ក្នុង​តម្លៃ ​៥២៥០ ​រៀល ​និង​ប្រេងម៉ាស៊ូត ​៥៣០០ រៀល។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួងពាណិជ្ជកម្មបានប្រកាសថា ​តម្លៃនេះនឹងអនុវត្តចាប់ពីថ្ងៃទី ២៧ ឧសភា ​២០២៦ រហូតដ​ល់​ការជូន​ដំណឹង​ថ្មី ខណៈ​​​​​រាជរដ្ឋា​ភិបាល​បានដាក់​ចេញនូវវិធាន​ការឧបត្ថម្ភធន​ ​និងបញ្ចុះពន្ធអាករ​ផ្សេងៗ​ ​ដើម្បី​ឆ្លើយតបទៅ​នឹង​និន្នាការ​កើនឡើងថ្លៃប្រេង​នៅ​លើទីផ្សារអន្តរជាតិ​ ​ព្រមទាំង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រ​ជាពលរដ្ឋ។

​រដ្ឋាភិបាលបាន​បញ្ចុះតម្លៃ​ប្រេង​ចំនួន​ ៦,៥ សេនដុល្លារ ​ក្នុងមួយលីត្រ​, បញ្ចុះតម្លៃ១សេនដុល្លារ ​បន្ថែមទៀត​ក្នុងមួយ​លីត្រនៅពេលដែលប្រេង​សាំង​អន្តរជាតិកើន​លើស​ពី​៩០​ដុល្លារ ​ក្នុង១​បារ៉ែល ​និង​ប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០​ ដុល្លារ​​ក្នុង១​បារ៉ែល, ​បញ្ចុះពន្ធនាំចូលដល់សូន្យ និងបញ្ចុះអាករលើតម្លៃបន្ថែម​លើប្រេងសាំង ​និងប្រេងម៉ាស៊ូត ​ដល់សូន្យ។​

​បញ្ចុះអាករពិសេស​លើប្រេងសាំងពី ៣០% ​មក ១៥% ​និងប្រេងម៉ាស៊ូតពី ៤% មក ០ ​និង​បញ្ចុះ​អាករ​លើ​តម្លៃបន្ថែម​លើប្រេង​សាំងពី ១០% ​មក ៤% ​និងប្រេងម៉ាស៊ូត​ពី ១០% ​មកសូន្យ៕ ​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម