Connect with us

សេដ្ឋកិច្ច

​តម្លៃ​ប្រេង​លក់រាយធ្លាក់​ចុះ​ ខណៈរដ្ឋបន្តឧបត្ថម្ភធន ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ

បានផុស

នៅ

តម្លៃប្រេង​លក់រាយ​នៅតាមស្ថានីយ​ប្រេងឥន្ធនៈក្នុងស្រុកបាន​ធ្លាក់ចុះ នៅថ្ងៃអង្គារនេះ ខណៈរដ្ឋាភិបាលបន្តឧបម្ភធន ក្នុងការទម្លាក់​ថ្លៃប្រេងឥន្ធនៈ និងបញ្ចុះពន្ធអាករផ្សេងៗ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួងពាណិជ្ជកម្មបានប្រកាសថា​ តម្លៃប្រេងសាំងធម្មតាលក់រាយ ៥១៥០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ១៥០ រៀល ធៀប​នឹងការប្រកាសលើកមុន ចំណែកប្រេងម៉ាស៊ូតមានតម្លៃ ៥២០០ រៀល ក្នុងមួយលីត្រ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី ១២ ឧសភា ២០២៦ រហូតដល់ការប្រកាសជាថ្មី។

​រដ្ឋាភិបាលបាន​បញ្ចុះតម្លៃ​ប្រេង​ចំនួន​ ៦,៥ សេនដុល្លារ ​ក្នុងមួយលីត្រ​, បញ្ចុះតម្លៃ១សេនដុល្លារ ​បន្ថែមទៀត​ក្នុងមួយ​លីត្រនៅពេលដែលប្រេង​សាំង​អន្តរជាតិកើន​លើស​ពី​៩០​ដុល្លារ ​ក្នុងមួយបារ៉ែល ​និង​ប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី ១០០​ ដុល្លារ​​ក្នុង១​បារ៉ែល, ​បញ្ចុះពន្ធនាំចូលដល់សូន្យ និងបញ្ចុះអាករលើតម្លៃបន្ថែម​លើប្រេងសាំង ​និងប្រេងម៉ាស៊ូត ​ដល់សូន្យ។​ បញ្ចុះអាករពិសេស​លើប្រេងសាំងពី ៣០% ​មក ១៥% ​និងប្រេងម៉ាស៊ូតពី ៤% មក ០ ​និងបញ្ចុះអាករ​លើតម្លៃបន្ថែម​លើប្រេងសាំងពី ១០% ​មក ៤% ​និងប្រេងម៉ាស៊ូត​ពី ១០% ​មកសូន្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម