ព័ត៌មានជាតិ
ការបោសសម្អាត Scams Online នៅតាមថ្នាក់មូលដ្ឋាន សម្រេចលទ្ធផលបានខ្ពស់ ខណៈឱសានវាទគៀកមកដល់
ខណៈការដាក់ឱសានវាទត្រឹមដំណាច់ពាក់កណ្តាលខែមីនា កាន់តែគៀកចូលមកដល់ ការបោសសម្អាត Scams Online នៅតាមថ្នាក់មូលដ្ឋាន ក៏បានសម្រេចលទ្ធផលខ្ពស់ ជាបន្តបន្ទាប់។

បច្ចុប្បន្ននេះ កម្លាំងគណៈបញ្ជាការឯករដ្ឋបាលខណ្ឌទាំង១៤ នៅទូទាំងរាជធានីភ្នំពេញ បានបង្កើតការយកចិត្តទុកដាក់បំផុត ក្នុងការចុះអនុវត្តបទបញ្ជាលេខ០១ , លេខ០២ និងអនុក្រឹត្យលេខ០៣ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះត្រួតពិនិត្យរាល់ទីតាំងស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេស ពិសេសទប់ស្កាត់ និងបង្ក្រាបដាច់ខាត លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ដោយទទួលបានលទ្ធផល និងផ្លែផ្កាវិជ្ជមានខ្ពស់លើការចុះអនុវត្ត ខណៈក្រសួងមហាផ្ទៃ បានដាក់បន្ទាត់ក្រហមត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦នេះ។


លោក ណុប ផា អភិបាលរងខណ្ឌ បានឲ្យដឹងថា ៖ បច្ចុប្បន្ននេះរដ្ឋបាលខណ្ឌ៧មករា បានសម្រេចលទ្ធផលបាន១០០ភាគរយហើយ ដោយបានពិនិត្យលើទីតាំងស្នាក់នៅប្រមូលម្តុំរបស់ជនបរទេស មានដូចជា ផ្ទះសំណាក់ , ផ្ទះជួល , សណ្ឋាគារ , ខុនដូរ និងអាផាតមិនជាដើម ចំនួន៨៧ទីតាំងក្នុងមូលដ្ឋាន ដោយពុំបានរកឃើញបទល្មើស Scams Onlineនោះឡើយ គិតចាប់តាំងពីយុទ្ធនាការចាប់ការចុះរដ្ឋបាលពិនិត្យមក ។

លោក ណុប ផា អភិបាលរងខណ្ឌ៧មករា
កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌ៧មករា ក្រោមការដឹកនាំដោយលោកថេង សុថុល អភិបាលខណ្ឌ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ស្តីពីការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) នៅក្នុងមូលដ្ឋាន ដោយកិច្ចប្រជុំនេះ ផ្តោតលើតួអង្គសំខាន់ គឺចៅសង្កាត់ទាំង០៨ និងមេភូមិទាំង៦៦ ។


យោងតាមអនុក្រឹត្យលេខ០៣របស់រាជរដ្ឋាភិបាល មាត្រាទី២០ កំណត់ថា ៖ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន ៤,០០០,០០០ (បួនលាន)រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ៕ អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


