សន្តិសុខសង្គម
សមត្ថកិច្ចចុះបង្រ្កាបបទល្មើស Online scam នៅសណ្ឋាគារយីហោ ប៊ីជេ រកឃើញគ្រឿងញៀនជាង៧គីឡូ និងជនបរទេសជាង៣០នាក់
កម្លាំងសមត្ថកិច្ចចម្រុះ បើកប្រតិបត្តិការណ៍បង្រ្កាបទីតាំង សណ្ឋាគារយីហោ ប៊ីជេ លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាOnline Scam ឃាត់ខ្លួនជនបរទេសបានចំនួន៣៨នាក់ ដកហូតវត្ថុមួយចំនួន និងរកឃើញគ្រឿងញៀនជាង៧គីឡូក្រាម។

ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយសមត្ថកិច្ចខេត្តស្វាយរៀង និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចសណ្ឋាគារយីហោ ប៊ីជេ ( BJ )ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។


កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវករណីឃាតកម្ម ក៏បានប្រទះឃើញមានជនបរទេសជាច្រើនស្នាក់នៅសណ្ឋាគារខាងលើ តាមបន្ទប់រកឃើញមានសម្ភារមួយចំនួនលួចលាក់ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online scam។ ភ្លាមៗកម្លាំងសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការបង្រ្កាបជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣៤នាក់ ជាជនជាតិ និងដកហូតបានវត្ថុតាងមួយចំនួនដូចជា iPad ២គ្រឿង , កំព្យូទ័រយួរដៃ ២គ្រឿង , ទូរស័ព្ទដៃចម្រុះម៉ាក ១២៧គ្រឿង , លិខិតឆ្លងដែន ៤ក្បាល, ID card ១០ សន្លឹក , អាវុធមួយដើមម៉ាក CZ មាន៤០ គ្រាប់ បង់ចំនួន២។
ក្នុងនោះកម្លាំងសមត្ថកិច្ចបានរកឃើញ មុខសញ្ញាជាអ្នកចែកចាយគ្រឿងញៀនចំនួន៣នាក់ ជាបុរសជនជាតិចិន នៅបន្ទប់លេខ ៨១១០ រកឃើញមួយកញ្ចប់តូច សថ្លាសង្ស័យជាគ្រឿងញៀន ប្រគល់ជូនកម្លាំងជំនាញផ្នែកគ្រឿងញៀននៃអធិដ្ឋាននរគបាលក្រុងបាវិត ដើម្បីបន្តនីតិវិធី។ កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការ ឆែកឆេរបន្តរកឃើញ ក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន៧គីឡូក្រាម និង១៤៥ កញ្ចប់។


ក្រោយប្រតិបត្តិការ កម្លាំងសមត្ថកិច្ចរួមជាមួយអាជ្ញាធរ បានសម្រេចបានសៀលបណ្ដោះអាសន្នចំនួន៤០បន្ទប់ ចំណែកអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនកាន់ការិយាល័យជំនាញខេត្តធើ្វការសាកសួរនាំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទ៖ អុឹងម៉េង

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


