ព័ត៌មានជាតិ
ថ្ងៃទី៤ មិថុនា ត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្តONLINE SCAMS ១០៤ទីតាំង រកឃើញជនបរទេសជាង ១ពាន់នាក់ ពុំមានលិខិតឆ្លងដែន២៩នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តយ៉ាងសកម្មចុះត្រួតពិនិត្យតាមទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន ១០៤ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១.០២១នាក់ (ស្រី៤៨០នាក់)ពុំមានលិខិតឆ្លងដែន២៩នាក់។ បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹក ថ្ងៃទី៥ខែមិថុនានេះ។


បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ
លោកស្រី ដោ សម្ផស្ស បានបន្តឱ្យដឹងថា៖ ក្នុងនោះដែរ ក្រុមការងារខណ្ឌចំការមនរកឃើញបទល្មើសចំនួន ០៣បន្ទប់ (បន្ទប់លេខ៣២០១, ១៦០១ និង១៥០៦)ក្នុងអគារ The Peak Tower ១ & ២ វិថីសម្តេចហ៊ុនសែន ភូមិ១៤ សង្កាត់ទន្លេបាសាក់ ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ (ស្រី ០១នាក់) ជាជនជាតិចិន ៤នាក់ ជនជាតិវៀតណាម ៤នាក់(ស្រី ១នាក់) ព្រមទាំងសម្ភាររួមមាន កុំព្យូទ័រយួរដៃ ចំនួន ០២គ្រឿង, CPU ចំនួន ០៨គ្រឿង, ម៉ូនីទ័រចំនួន ១៥គ្រឿង, ALL IN ONE ចំនួន ០៩គ្រឿង, ទូរស័ព្ទចំនួន ៤៤គ្រឿង។


យោងតាមការធ្វើកោសល្យវិច័យរបស់ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រកឃើញថានេះជាករណីពាក់ព័ន្ធ នឹង ល្បែងភ្នាល់តាមប្រព័ន្ធ អនឡាញខុសច្បាប់ (GAME ONLINE)។ ចំពោះទីតាំងបន្ទប់ខាងលើ ក្រុមការងារសម្រេចបិទឃ្លុំបេជាបណ្ដោះអាសន្ន រីឯមនុស្ស និងសម្ភារបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។


លោកស្រីអ្នកនាំពាក្យនូវបានអះអាងដែរថា៖ បើទោះបីកន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបំពេញការងារបានល្អហើយក្ដីតែ លោកឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តែងតែណែនាំ និងសង្កត់ធ្ងន់ជាប់ជាប្រចាំចំពោះ លោក លោកស្រីអភិបាលខណ្ឌទាំង១៤ត្រូវចុះត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងព្វផ្សាយអនុក្រឹត្យលេខ ០៣ ឱ្យកាន់តែសកម្ម បន្តទៀត។


លោកស្រី ដោ សម្ផស្ស បន្តថា៖ ពាក់ព័ន្ធ និង ការងារនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការ ផាកពិន័យចំពោះម្ចាស់ ឬ អ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យ លេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករាឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល មាត្រា២០ ជំពូកទី៦ ស្ដីពីទណ្ឌកម្មបានផាកពិន័យសរុបចំនួន ២ទីតាំងមនុស្សចំនួន២៤នាក់គិតជាថវិកាសរុបបានចំនួន ៩៦.០០០.០០០រៀល៕ អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


