Connect with us

សេដ្ឋកិច្ច

​កម្ពុជា​អនុម័ត​គម្រោងវិនិយោគ ១០៥ ​ជាមួយ​ទុនជាង ៩០០ លានដុល្លារ ​ត្រឹម​​រយៈពេល​ ២ ខែ​

បានផុស

នៅ

គិតចាប់ពីខែមករាដល់ខែកុម្ភៈ ​ឆ្នាំ ២០២៦ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ​បានអនុម័ត​គម្រោងវិនិយោគ​សរុបចំនួន​ ១០៥ ​គម្រោង ​ជាមួយ​ទំហំទុន​វិនិ​យោគ​ ៩៦៦ ​លានដុល្លារ ​និង​អាចបង្កើតការងារបាន​ប្រមាណ ៣៩ ពាន់កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ត្រឹមតែមួយខែកុម្ភៈ ​គម្រោងវិនិយោគចំនួន ​៤២ ​ក្នុងទំហំទុនវិនិយោគ ប្រមាណ ១៦៦ ​លានដុល្លារ។ ​គ្រោងវិនិយោគដែលត្រូវបានចុះបញ្ជី​ក្នុងខែកុម្ភៈ ​មានរោងចក្រកាត់ដេរសម្លៀកបំពាក់ ​ស្បែកជើង ​និងការបូប​ រោងចក្រគ្រឿងបង្គុំបន្ទះសូឡា ​និងគ្រឿងបង្គុំអគ្គិសនី ​និង​គម្រោង​ផ្សេងៗទៀត។

​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​មាន​ប្រ​សាសន៍​ថា កំណើននៃទុន​វិនិយោគជាបន្តបន្ទាប់​ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគនៅកម្ពុជា ខណៈ​រាជ​រដ្ឋាភិបាល​បានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ ដើម្បីបង្កភាពងាយស្រួលដល់អ្នកវិនិយោគ។

​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានអនុម័ត​គម្រោងវិនិយោគ​ចំនួន ៦៣០ គម្រោង ក្នុងទំហំទឹកប្រាក់ ១០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ កើនឡើង ៤៥% ​ធៀបនឹងឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម