ព័ត៌មានអន្ដរជាតិ
UN៖ «១ថ្ងៃ១ពាន់លានដុល្លារ» សម្រាប់សង្គ្រាមមជ្ឈិមបូព៌ា ខណៈពិភពលោកកំពុងខ្វះខាតថវិកាសង្គ្រោះបន្ទាន់
ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ (UN) លោក Tom Fletcher បានចេញសេចក្តីថ្លែងការណ៍ព្រមានយ៉ាងធ្ងន់ធ្ងរនៅទីក្រុងហ្សឺណែវ ដោយថ្កោលទោសចំពោះគ្រោះថ្នាក់ដ៏គួរឲ្យភ័យខ្លាច ខណៈដែលការចំណាយលើជម្លោះនៅមជ្ឈិមបូព៌ាបានហក់ឡើងដល់១ពាន់លានដុល្លារក្នុងមួយថ្ងៃៗ ប៉ុន្តែថវិកាសម្រាប់ជួយសង្គ្រោះជីវិតមនុស្សវិញ កំពុងស្ថិតក្នុងស្ថានភាពខ្វះខាតយ៉ាងខ្លាំង។

ក្នុងអត្ថបទព័ត៌មានមួយរបស់ UN ចេញផ្សាយថ្ងៃទី១១ខែមីនាឆ្នាំ២០២៦ លោក Fletcher បានលើកឡើងថា គម្រោងអំពាវនាវរកជំនួយទូទាំងពិភពលោកចំនួន២៣ពាន់លានដុល្លារ ដើម្បីជួយដល់ជនងាយរងគ្រោះបំផុត បច្ចុប្បន្នទទួលបានថវិកាមិនដល់មួយភាគបីនៃតម្រូវការនោះទេ ពោលគឺនៅខ្វះខាតទឹកប្រាក់ដល់ទៅ១៤ពាន់លានដុល្លារទៀត។ លោកបានសង្កត់ធ្ងន់ថា គ្រាន់តែថវិកាដែលគេយកទៅចំណាយលើសង្គ្រាមក្នុងរយៈពេលតែ១ថ្ងៃ១ពាន់លានដុល្លារ គឺអាចជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់នៅក្នុងតំបន់ដែលកំពុងត្រូវការជំនួយខ្លាំងបំផុតដូចជា នៅហ្គាហ្សា និងស៊ូដង់ ជាដើម។
វិបត្តិនេះកាន់តែអាក្រក់ទៅៗ បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz កាលពីថ្ងៃទី២មីនា ដែលលោក Fletcher ព្រមានថា វាកំពុងធ្វើឲ្យតម្លៃអាហារ ថាមពល និងជីកសិកម្មនៅទូទាំងពិភពលោកហក់ឡើងខ្ពស់។ ច្រកសមុទ្រនេះ គឺជាផ្លូវដឹកជញ្ជូនប្រេងដល់ទៅ២០% នៃតម្រូវការសកល ដែលវាមានឥទ្ធិពលផ្ទាល់ទៅលើផ្លូវដឹកជញ្ជូនជំនួយទៅកាន់តំបន់អាហ្វ្រិក។ ប្រធានផ្នែកសង្គ្រោះរូបនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា បើសង្គ្រាមនៅតែបន្តរីករាលដាល វានឹងបន្តបំផ្លាញខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ និងធ្វើឲ្យការភៀសខ្លួនដ៏ធំធេង ក៏ដូចជាវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរថែមទៀត។
ក្រៅពីបញ្ហាថវិកា លោក Fletcher ក៏បានបង្ហើបពីក្តីបារម្ភអំពីសុវត្ថិភាពរបស់បុគ្គលិកជំនួយនៅតាមបណ្តាប្រទេសដូចជា ស៊ូដង់ លីបង់ និងកុងហ្គោ ដែលកំពុងរងការវាយប្រហារកាន់តែខ្លាំង។ លោកបានកត់សម្គាល់ថា កាលពីឆ្នាំមុន ៩០% នៃអ្នកដែលបានស្លាប់ដោយសារការវាយប្រហារដោយដ្រូន គឺជាជនស៊ីវិល ដែលក្នុងនោះរួមមានទាំងបុគ្គលិកមនុស្សធម៌ជាច្រើនផងដែរ។ ទោះបីជាត្រូវបំពេញការងារលើសកម្លាំង និងស្ថិតក្រោមការគំរាមកំហែងយ៉ាងណាក៏ដោយ លោក Fletcher បានអះអាងថា អង្គការសហប្រជាជាតិមិនបោះបង់បេសកកម្មរបស់ខ្លួនឡើយ ហើយលោកបានជំរុញឲ្យប្រទេសជាសមាជិកទាំងអស់ ផ្តល់អាទិភាពលើការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា៕
អត្ថបទ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៧ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៧ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


